ព័ត៌មាន
លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើស និងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសចុះសួរសុខទុក្ខដល់ និងនាំយកអំណោយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងមានឆន្ទៈមោះមុតឈរជើងការពារដែនអធិបតេយ្យភាពកម្ពុជាប្រកបដោយភក្តីភាព និងអង់អាចក្លាហាពីសត្រូវឈ្លានពាន។

លោកជំទាវបណ្ឌិតសភាចារ្យបានស្នើសុំអង្គពិធីទាំងមូលស្មឹងស្មាធ ៣០ វិនាទី ដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូជនីយកិច្ចដ៏ធំធេងទាមទារយកប្រាសាទព្រះវិហារមកវិញ ព្រមទាំងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនស្នេហាជាតិដែលបានពលិកម្ម ជាពិសេសលោកព្រិន្ទបាលឯក សួន រោន ដែលបានពលីជីវិតនៅក្នុងខេត្តព្រះវិហារនាពេលថ្មីៗនេះ។

លោកជំទាវបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កិច្ចការការពារជាតិ និងបូរណភាពទឹកដីនាពេលនេះមិនត្រឹមតែដើម្បីការពារនូវតឹកតាងប្រវត្តិសាស្ត្រនាពេលអតីតកាលដែលមានតំណក់ញើស និងឈាមរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្មារតីសាមគ្គីរួបរួមជាតិ ជាកម្លាំងយ៉ាងរឹងមាំនាពេលបច្ចុប្បន្នដើម្បីធានានូវអនាគតដ៏រុងរឿងរបស់កម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយជាដរាបតទៅ៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន