ព័ត៌មាន
ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ព្រះមហាក្សត្រី ប្រោសប្រទាននូវស្បៀងអាហារចាំបាច់មួយចំនួនដល់ប្រជារាស្រ្ត ដែលបន្លាស់ទីមកស្នាក់ នៅបណ្ដោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដេីម
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ផ្ដល់ជូនដល់ប្រជារាស្រ្ត១២៧០គ្រួសារ ដែលបន្លាស់ទីមកស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដេីម ស្ថិតនៅ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អជ្ញាធរក្រុងស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងឱកាសនោះ សម្ដេចមហាមន្ត្រីក៏បានពាំនាំនូវ ព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតា ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលួតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។
ការប្រទានជំនួយមនុស្សធម៌នេះ គឺជាសញ្ញានៃការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ របស់ព្រះមហាក្សត្រនិងសម្តេចព្រះវររាជមាតា ចំពោះជីវភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជានិច្ច។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីមរិទ្ធី ក្នុងនាមជាអភិបាលនៃគណៈអភិបាលខេត្ត តំណាងឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ និងបងប្អូនប្រជារាស្ត្រដែលបានជម្លៀសមកស្នាក់នៅទីនេះ សូមក្រាបបង្គំទូលថ្វាយថ្លែងអំណរគុណចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាន សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានសម្តេចមហាមន្រ្តី គុយ សុផល ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាមកចែកជូន បងប្អូនប្រជារាស្រ្តរបស់ព្រះអង្គ នាឱកាសនេះ។
ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលបន្ទុក និងផ្ដល់ក្ដីសង្ឃឹមដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ឲ្យពួកគាត់មានអារម្មណ៍កក់ក្ដៅ និងដឹងថា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលមិនដែលបំភ្លេចពួកគាត់ឡើយ។













-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន