ព័ត៌មាន
ម្ចាស់កសិដ្ឋាននៅខេត្តកំពង់ស្ពឺ កំពុងពង្រីកផលិតកម្ម គាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាល
កំពង់ស្ពឺ ÷ ម្ចាស់កសិដ្ឋានមួយកន្លែង នៅខេត្តកំពង់ស្ពឺ កំពុងពង្រឹង និងពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្ម គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើ និងត្រីសាច់នានា និងបាន កំពុងបង្កើនផលិតកម្មបន្ថែម ជំរុញដល់ទីផ្សារនាំចេញ។
ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់កសិកដ្ឋានដាំដុះដំណាំ វារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើង ក្នុងបទបង្ហាញជូនដល់កសិករ និងអ្នកចូលរួម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តម បានកំពុងអនុវត្តបន្ស៊ីទៅនិងគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ ធានាដល់លំនឹងថ្លៃកសិកម្ម ដើម្បីរក្សាឱ្យនៅក្នុងតម្លៃសមរម្យ នៅលើទីផ្សារ សំដៅរក្សានិរន្តភាពសន្តិសុខស្បៀង និងដើម្បីលើកកម្ពស់ ជីវភាពកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរ។
ឯកឧត្តម បន្តថា ទាក់ទិនវិស័យកសិកម្មនេះ ក្រោយពីការសាកល្បងជំហ៊ានដំបូងកន្លងមក ឃើញថាទទួលបានជោគជ័យ ជាបន្តបន្ទាប់ដូចជា ផ្គត់ផ្គង់ដល់ការហូបចុកនៅក្នុងគ្រួសារ ដោយបានការកាត់បន្ថយនូវខ្ទង់ចំណាយផ្សេងៗ ជាពិសេសការផ្គត់ផ្គង់លើ ទីផ្សារជាដើម។ បញ្ហានេះ, ឯកឧត្តមបានតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដើម្បី រួមគ្នាលើកស្ទួយផលិតកម្មកសិកម្ម ការរក្សាលំនឹងកសិផល និងជំរុញដល់ការនំាចេញផងដែរ។ ជុំវិញវិស័យកសិកម្មនេះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម សូមទាក់ទងមកកសិដ្ឋានឯកឧត្តម ផ្ទាល់ ដើម្បីទទួលបានព័ត៌មានពីគម្រោងជួយដល់ពួកគាត់ ដើម្បីបណ្តុះបណ្តាលជំនាញ យកទៅអនុវត្តគម្រោងរបស់ខ្លួន។ ការចូលរួម ពីប្រជាពលរដ្ឋ គឺជាការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
ជុំវិញវិស័យកសិកម្ម ថ្មីៗនេះ, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមានអតិរេកនៅក្នុងផលិតកម្មវិស័យកសិកម្មស្ទើគ្រប់មុខទាំងអស់ លើកលែងបន្លែតែប៉ុណ្ណោះដែលកម្ពុជានៅនាំចូល។ ជុំវិញបន្លែ នេះដែរ បច្ចុប្បន្នក្រសួងបាននិងកំពុងជំរុញលើកទឹកចិត្តដល់កសិករ ឱ្យបង្កើនក្នុងការដាំដុះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ, ក្រៅពីបន្លែ នេះទំនិញនៃកសិផលទូទៅ កម្ពុជាបានផលិតលើសទីផ្សារក្នុងស្រុក និងបានជំរុញដល់ការនាំចេញដូចជា៖ ការនាំចេញស្រូវ-អង្ករ ដំឡូងមី ពោត ស្វាយស្រស់ ដំណាប់ស្វាយ ផ្លែចេកស្រស់ ផ្លែមៀនស្រស់ និងគ្រាប់ស្វាយចន្ទីជាដើម ដោយបានកំពុងរួមចំណែកដល់ កំណើននៃការនាំចេញកសិផល និងកំណើនក្នុងសេដ្ឋកិច្ចជាតិផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ