ព័ត៌មាន
ស្ពានឈើប្រវែងជាង២០ម៉ែត្រត្រូវបានប្រជាសហគមន៍ជួសជុលកែលម្អដាក់ឱ្យប្រើប្រាស់ឡើងវិញ
ស្វាយរៀង ៖ ស្ពានឈើប្រវែង ២១ ម៉ែត្រទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានប្រជាសហគមន៍ភូមិធ្វើការជួសជុលកែលម្អ ដាក់ឲ្យពលរដ្ឋប្រើប្រាស់ ធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ស្ថានភាពស្ពានមានសភាពទ្រុឌទ្រោម ។
លោកម៉ៅ សារ៉េត តំណាងប្រជាសហគមន៍ភូមិតាស្អាង បានបញ្ជាក់ប្រាប់ទូរទស្សន៏ BTV នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៥នេះអោយដឹងថា ស្ពានដែលប្រជាសហគមន៍កំពុងជួសជុលកែលម្អនេះគឺជាស្ពានឈើ ផ្ដើមកសាងឡើងក្នុងអំឡុងឆ្នាំ២០២១ ដែលកសាងឡើងដោយសហគមន៍ភូមិ តាមរយៈការឯកភាពបណ្ដោះអាសន្នរបស់រដ្ឋបាលស្រុកស្វាយជ្រំ ដោយប្រើប្រាស់ថវិការួមវិភាគទានរបស់ប្រជាសហគមន៏ភូមិនិងមានកាតឧបត្ថម្ភបន្ថែមពីសប្បុរសជនក្នុងនិងក្រៅខេត្ត អស់ចំនួន១ម៉ឺន ២ពាន់ ដុល្លា។
លោកបន្តថាការដែលប្រជាសហគមន៍ស្ថាបនាស្ពានហើយគ្មានការប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចរណ៍និងនាំកសិផលរបស់ពលរដ្ឋទៅកាន់ទីផ្សារ និងបង្កលក្ខណៈឲ្យសិស្សានុសិស្ស ធ្វើដំណើរទៅសិក្សាអោយបានទាន់ពេលវេលា ខណៈស្ពានអូរស្មាច់ ដែលរាជរដ្ឋាភិបាលស្ថាបនា ដាក់ឲ្យប្រើប្រាស់បច្ចប្បន្ននោះមានភាពចង្អៀត ដោយចំនួនអ្នកធ្វើដំណើរ និងមធ្យោបាយយានជំនិះ ឆ្លងកាត់ច្រើនយឺតយ៉ាវក្នុងការធ្វើដំណើរទៅកាន់គោលដៅ ។
អត្ថបទ ៖ ភា សារិទ្ធ




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ