ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាមួយចំនួនដល់កញ្ញា ពេជ្រ ចរណៃ ដែលរងគ្រោះដោយអគ្គីភ័យឆេះទីតាំងបង្ហាត់គុនល្បុក្កតោ
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិកា របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ប្រធានសាលាគុនល្បុក្កតោជ័យតេជៈ ដែលរងគ្រោះដោយភ្លើងឆេះបំផ្លាញខ្ទេចខ្ទី ទីតាំងដែលបានជួលគេ ដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ ដែលទើបដំណើរការបាន២ថ្ងៃ និងអាហារដ្ឋានដែលជិតបើកដំណើរការ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨:៤៥ នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងនោះលោកជំទាវ ម៉ែន នារីសោភ័គ បានពាំការនូវសួរសុខទុក្ខ និងសូមចូលរួមសោកស្តាយចំពោះឧបទ្ទេវហេតុ ដែលបានកើតឡើងចំពោះកញ្ញា ពេជ្រ ចរណៃ។ លោកជំទាវឱ្យដឹងថា គឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលព័ត៌មាន ទាក់ទងនិងករណីគ្រោះអគ្គិភ័យ នៅទីតាំងបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋានជិតនិងដំណើរការ ដែលបណ្តាលឲ្យខូតខាត និងបាត់បង់ទ្រព្យសម្បត្តិ ពិសេសសៀវភៅយុទ្ធគុនល្បុក្កតោ ដែលជាមរតកដ៏មានតម្លៃរបស់កម្ពុជារួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចជួយឧបត្ថម្ភថវិកាមួយចំនួនដល់ កញ្ញា ពេជ្រ ចរណៃ ដើម្បីជួយសម្រាលនូវ បន្ទុកខ្លះ។ ម្យ៉ាងដោយយោងលើគុណតម្លៃ នៃការលើកតម្កើងគុនល្បុក្កតោកម្ពុជា របស់ ចរណៃ ដែលបានខិតខំតស៊ូ ដើម្បី កសាងថែរក្សាគុនល្បុក្កតោកម្ពុជា ដូច្នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកជំទាវផ្ទាល់ ធ្វើការទំនាក់ទំនង ប្រគល់ថវិកាមួយចំនួន ដើម្បីជាការរួមចំណែកក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ។
កញ្ញា ពេជ្រ ចរណៃ បានឱ្យដឹងថា ទ្រព្យសម្បត្តិដែលបានបាត់បង់ ក្នុងគ្រោះអគ្គីភ័យនេះអស់ចំនួនជាច្រើន អ្វីដែលធ្វើ ឱ្យកញ្ញា ចរណៃ មានការតក់ស្លុត និងសោកស្តោយបំផុតនោះ គឺការបាត់បង់សៀវភៅគុន ដែលជាស្នាដៃបន្សល់ទុកពីព្រឹទ្ធាចារ្យ ក្រមាមាស ដែលបានផ្តល់ជូនកញ្ញាផ្ទាល់ដៃ។ ព្រោះកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ គឺជាកូនសិស្សមួយរូប របស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលលោកព្រឹទ្ធាចារ្យទើបតែទទួលមរណៈភាពកាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥។ កញ្ញាបន្តថាដោយសារតែមានគំនិតចង់លើកតម្កើង នឹងថែរក្សាការពារនូវគុនល្បុក្កតោ ឲ្យកាន់តែរីកចម្រើនឋិតថេរយូរអង្វែងនោះ ក៏បានបើកសាលាគុនមួយនេះឡើង ដោយបច្ចុប្បន្នមានសិស្សប្រមាណ២៩នាក់ហើយ ក្នុងចំណោមនោះគឺប្រមាណជា៧០ភាគរយ គឺមិនបានបង់ថ្លៃនោះទេ ដោយសារតែជាសិស្សនិស្សិតដែលខ្វះខាត ហើយក្រៅពីនោះអ្នកដែលមានលទ្ធភាព ក៏បានជួយបង់ថវិកាខ្លះ ដើម្បីសាលាអាចដោះស្រាយ បង់ថ្លៃទឹក និងភ្លើង ប្រចាំខែផងដែរ។
ដូច្នេះដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់និរន្តរភាព នៃដំណើរការសាលាគុនល្បុក្កតោជ័យតេជៈ នេះ កញ្ញា ពេជ្រ ចរណៃ ក៏សម្រេចរៀបចំបើកអាហារដ្ឋានម្ហូបបែបខ្មែរ នៅបរិវេណសាលាគុន ប៉ុន្តែមិនទាន់បានបើកដំណើរការផង ក៏ត្រូវអគ្គីភ័យ បំផ្លាញខ្ទេចខ្ទីអស់ កាលពីយប់ថ្ងៃទី១៨ ខែមិថុនា កន្លងទៅនេះ៕
អត្ថបទៈ សំ ងីម












-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ