ព័ត៌មាន
សាលាបឋមសិក្សា១កន្លែង ស្ថិតក្នុងតំបន់ដាច់ស្រយ៉ាល ទទួលបានអគារសិក្សាថ្មីសម្រាប់សិស្សរៀនសូត្រ
កំពង់ស្ពឺ ៖ សាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ដែលជាតំបន់ដាច់ស្រយ៉ាលមួយ ទទួលបានអគារមួយខ្នង ត្រូវបានបញ្ចុះ បឋមសិលាសាងសង់ ជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ដែលបានកំពុងចូលរួមចំណែកបង្កើតបរិយាកាស នៅក្នុងការអភិវឌ្ឍវិស័យ អប់រំជាមួយរាជរដ្ឋាភិបាល។
ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក លើកឡើងនៅក្នុងពិធីបញ្ចុះបឋមសិលា កសាងអគារសាលាបឋមសិក្សាសំរោង ស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍធនធានមនុស្ស គឺជាការកត្តាចំាបាច់មិនអាចខ្វះបាន នៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន ដោយរាជរដ្ឋាភិបាលនៅតែចាត់ទុកជាវិស័យអាទិភាព បាននិងកំពុងបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះ បណ្តាលគ្រប់កម្រិត ដើម្បីបង្កើតបរិយាកាសល្អ សម្រាប់ការសិក្សាពេញមួយជីវិត។
ឯកឧត្តម បន្តថា ជាក់ស្តែងការចូលរួមសាងសង់អគារមួយខ្នង មាន៣បន្ទប់ ជូនដល់សាលាបឋមសិក្សាសំរោង ដែលជាតំបន់ ដាច់ស្រយ៉ាលមួយនៅក្នុងស្រុកឱរ៉ាល់ តាមរយៈនៃការស្នើសុំរបស់អាជ្ញាធរ ជាពិសេសពីលោកនាយកសាលាបឋមសិក្សាសំរោងផ្ទាល់ ឯកឧត្តមក៏បានបរិច្ចាគថវិកា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅថ្នាក់មូលដ្ឋាន ព្រោះវិស័យ អប់រំនេះ រាជរដ្ឋាភិបាលបានចាត់ទុកជាទ្រព្យរបស់ជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច, លើកកម្ពស់តម្លៃវប្បធម៌, និងបង្កើតគំនិត ថ្មីៗ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានព្រះរាជបន្ទូលថា វិស័យពុទ្ធចក្រនិងអាណាចក្រ គឺដើរទន្ទឹមគ្នាមិនអាចខ្វះបាន បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនានៅកម្ពុជា កំពុងរីក ចម្រើនយ៉ាងខ្លាំងក្លា បន្ទាប់ពីព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានកម្ទេចដោយសាររបបប្រល័យពូជ សាសន៍ប៉ុលពត។ ចំណែកអាណាចក្រវិញ ក៏មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាក់ស្តែងនៅតាមជនបទបានកំពុងរីកចម្រើនយ៉ាង ខ្លាំងដូចជា ជុំវិញវិស័យអប់រំនេះជាដើម ពីគ្មានសាលារៀន មកមានសាលារៀន និងមានអគារល្អៗកើតឡើងព្រោងព្រាត ដែល សមិទ្ធផលទាំងនេះបានកើតចេញពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្នុងថ្ងៃនេះដែរ ឯកឧត្តម តាំង សុខឃី និងក្រុមការងារ, ជុំវិញបណ្តឹងព្រំដែនខ្មែរក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការអន្តរជាតិ ICJ របស់រាជរដ្ឋាភិបាលកម្ពុជា, ក្នុងនាមឯកឧត្តម និងក្រុមការងារ, បានប្រកាសគាំទ្រពេញទំហឹង ចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា នៅលើបញ្ហាព្រំ- ដែន ដែលកំពុងកើតឡើង ដើម្បីទទួលយុត្តិធម៌ និងបញ្ចប់នូវគំនិតឈ្លានពានបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនពីប្រទេសជិតខាង៕
អត្ថបទ៖ សុន រ៉ាឌី























-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ