ព័ត៌មាន
កាកបាទក្រហមកម្ពុជាប្រជុំពិគ្រោះយោបល់ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១- ២០៣០
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៍ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិតិ្តយស និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៣ ខែមិថុនា ២០២៥នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្រ្ត២០២១-២០៣០ របស់ខ្លួន ដោយអញ្ជើញចូលរួមពីលោកស្រី កាទ្រីន ក្លាសិន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិប្រចាំកម្រងប្រទេស «កម្ពុជា-ឡាវ-ថៃ-វៀតណាម» នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានមានប្រសាសន៍ថា ការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១- ២០៣០ របស់ កាកបាទក្រហមកម្ពុជា នាថ្ងៃនេះ គឺដើម្បីពិនិត្យមើល វឌ្ឍនភាព, សមិទ្ធផលសម្រេចបាន, បញ្ហាប្រឈមនានា ព្រមទាំងក្តាប់ឱ្យបានយ៉ាងស៊ីជម្រៅ នូវកិច្ចការគន្លឹះ និងមេរៀននានា ក្នុងរយៈពេលនៃការអនុវត្តឆ្នាំ ២០២១ មកដល់៥ខែ ដើមឆ្នាំ២០២៥ កន្លងមក ទុកជាមូលដ្ឋានគ្រឹះនៃការដាក់ចេញជាអនុសាសន៍ ដល់ប្រតិបត្តិការបន្តក្នុងឆ្នាំ ២០២៦-២០៣០ ខាងមុខនេះ ឱ្យបានសមស្របទៅនឹង សភាពការណ៍វិវត្តន៍ថ្មីៗ តម្រូវការថ្មី នៃនវានុវត្តមនុស្សធម៌ ព្រមទាំងបន្ស៊ីជាមួយនឹងអាទិភាពរបស់ជាតិ ពោលគឺយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងលើកកម្ពស់ផលទទួលបានជាលក្ខណៈយូរអង្វែង។
លោកជំទាវឱ្យដឹងទៀតថាមានវត្តមានក្នុងកិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ គឺសុទ្ធតែអ្នកដឹកនាំ និងជាប្រតិបត្តិករដ៏សកម្ម និង ជាតួអង្គដ៍សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្ត ២០២១-២០៣០ របស់ កក្រក ដែលបានបន្ស៊ីជាមួយយុទ្ធសាស្រ្ត ២០៣០ របស់សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដែលសម្របជាមួយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបន្តថា ក្នុងរយៈពេល៥ឆ្នាំដំបូងនៃយុទ្ធសាស្ត្រនេះគឺពី ឆ្នាំ ២០២១-២០២៥ កាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងប្រមូលផ្តុំកម្លាំងមនុស្សធម៌ កៀរគររកមូលនិធិបំផុសកម្លាំងស្ម័គ្រចិត្ត ចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលបានកើតមានឡើងមានដូចជា វិបត្តិសាកលបង្កដោយជំងឺកូវីដ១៩ បញ្ហាប្រឈមជាសាកលយ៉ាងស្រួចស្រាវ បង្កដោយការប្រែប្រួលអាកាសធាតុ សង្គ្រាម និងជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃ នៅតាមតំបន់មួយចំនួន ការកើតមានជំងឺរាតត្បាតថ្មីៗ ខាងផ្នែកសុខភាព ដែលកើតចេញពីជំងឺមិនឆ្លងជាដើម។
ក្នុងឱកាសនៃការបិទកិច្ចប្រជុំនេះដែរ លោកស្រី កាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេស «កម្ពុជា ឡាវ ថៃ វៀតណាម» បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ពិតជាមានយុទ្ធសាស្ត្រ ដែលមានភាពបន្ស៊ីទៅនឹងយុទ្ធសាស្ត្រសហព័ន្ធ និងដើរទាន់សភាពការណ៍ ដែលកើតឡើងបច្ចុប្បន្ន។ ក្នុងរយៈពេល៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រ គឺ កក្រក ពិតជាបានខិតខំប្រឹងប្រែង បំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបានយ៉ាងល្អ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ហើយពេលនេះ គឺជាពេលដ៏ល្អ ដែល កក្រក មានផែនការយ៉ាងល្អិតល្អន់ ក្នុងការពិនិត្យសារឡើងវិញ ក្នុងការអនុវត្តយុទ្ធសាស្ត្រ៥ឆ្នាំកន្លងមក ហើយនិងបន្តយុទ្ធសាស្ត្រ៥ឆ្នាំបន្ទាប់ ដោយធ្វើយ៉ាងណាឱ្យមានភាពកាន់តែប្រសើរឡើង។
លោកអគ្គលេខាធិការ កក្រក បានបញ្ជាក់បន្ថែមថាបន្ទាប់ពីយើងទាំងអស់គ្នា បានបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងយុទ្ធនាការកៀរគររកមូលនិធិសម្រាប់ប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ រួចមក យើងទាំងអស់គ្នា បានចាប់ផ្តើម ការពិនិត្យពាក់កណ្តាលទីនូវយុទ្ធសាស្រ្ត ២០២១-២០៣០ ដើម្បីវាស់វែងកម្រិតអភិវឌ្ឍក្នុងដំណាក់កាលទី១ និងសម្រេចបាននូវតម្រាយផ្លូវដ៏សំខាន់មួយ សម្រាប់អនុវត្តក្នុងដំណាក់កាលទី២ (២០២៦-២០៣០) នៃយុទ្ធសាស្ត្ររបស់យើង។ ឈរលើមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព សមិទ្ធផល សូចនាករជាក់លាក់ កក្រក បន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ជឿជាក់ និងមានលទ្ធផលរំពឹងទុក ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល និងរួមចំណែកដល់ការសម្រេចបាន សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល និង ការសម្រេចបានគោលដៅអភិវឌ្ឍប្របកបដោយចីរភាព៕
អត្ថបទ: សំ ងីម













-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង