ព័ត៌មាន
ក្រុមប្រឹក្សាធម្មនុញ្ញ ប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំនៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ និងពិធីបូកសរុបសមិទ្ធផល៩ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អមដោយព្រះវត្តមាន និងវត្តមានសម្ដេច សមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការ មន្ត្រីខុទ្ទកាល័យ មន្ត្រីអគ្គលេខាធិការដ្ឋាន ភ្នាក់ងារជាតិជាប់កិច្ចសន្យាប្រមាណជាង១០០រូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានគូសបញ្ជាក់ថា ពិធីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ (១៥ មិថុនា ១៩៩៨ – ១៥ មិថុនា ២០២៥) នៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ និងពិធីបូកសរុបសមិទ្ធផលរយៈពេល៩ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជារយៈពេលស្របនឹងរយៈពេលនៃអាណត្តិ៣ឆ្នាំ របស់ឯកឧត្តម ក្នុងនាទីជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺអាណត្តិទី៧, ទី៨ និងទី៩។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ថ្លែងថា ដូច្នេះពេលវេលានេះក៏ជាថ្ងៃបញ្ចប់វគ្គបេសកកម្មការងាររបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ ជាវគ្គរយៈពេល៩ឆ្នាំ ដែល ឯកឧត្តមប្រធាន បានឆ្លងកាត់បេសកកម្មការងាររួមគ្នាជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជាមន្ត្រីរាជការនិងបុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងការជម្នះពុះពារឧបសគ្គ បញ្ហាប្រឈមនានា ដោយសម្រេចបានជោគជ័យរួមជាបន្តបន្ទាប់ ពិសេសបានធ្វើឱ្យគុណតម្លៃស្នូល (Core Values) ជាដួងព្រលឹងរបស់ស្ថាប័ន ត្រូវបានសម្រេចក្លាយជាការពិតជាក់ស្តែង។
កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានឡើងថា ក្នុងរយៈពេល៩ឆ្នាំ អ្វីដែលជាអនុស្សាវរីយ៍ដ៏ថ្លៃថ្លា និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតចំពោះក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងនេះរាប់ទាំងក្រុមប្រឹក្សាធម្មនុញ្ញគ្រប់អាណត្តិ ក្រោមការដឹកនាំរបស់ប្រធានទាំង៤ ចាប់តាំងពីឆ្នាំ១៩៩៨មក គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ២ ដែលបានកើតឡើងក្នុងអាណត្តិទី៩នៃក្រុមប្រឹក្សាធម្មនុញ្ញនោះគឺ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហរទ័យ ប្រោសប្រទានមហាកិត្តិយស ស្តេចគង់ប្រថាប់ជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត។
ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឋានៈជាស្ថាប័នកំពូលឯករាជ្យ និងអព្យាក្រឹត្យ បានអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយផ្អែកជាចម្បងលើខ្លឹមសារជាគោលការណ៍ច្បាប់ និងគោលការណ៍នយោបាយ ជារចនាសម្ព័ន្ធមូលដ្ឋានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយ មានការថ្លឹងថ្លែងរក្សានូវតុល្យភាពនៃគោលការណ៍ទំាងពីរ។ ជាក់ស្តែង ក្នុងរយៈពេល៩ឆ្នាំនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេច ដែលមានចរិតជាគោលការណ៍ជាអាទិ៍ទាក់ទងនឹង៖ គោលការណ៍បែងចែកអំណាច,គោលការណ៍ឧត្តមប្រយោជន៍ជាតិដែលមិនអាចប៉ះពាល់បាន, គោលការណ៍ជាតិនិយម និងគោលការណ៍និរន្តរភាពនៃអំណាចសាធារណៈជាដើម ដែលជាការរួមវិភាគទានដល់ស្ថិរភាពនយោបាយ និងប្រក្រតីភាពនៃការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ។








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន