ព័ត៌មាន
មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ គាំទ្រនិងចូលរួមចំណែក ការបណ្តុះបណ្តាលថ្នាក់ឯកទេសជំនាញ និងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែឆាប់រហ័ស
ភ្នំពេញ ៖ ទីស្តីការក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមដំណើរដោយ ឯកឧត្តម ឡាន់ ឆន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងក្រុមការងារ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមានឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីគាំទ្រផ្នែកសុខភាព ក្នុងពេលកន្លងមក។
លោក គីម ជុងណាម ប្រធានមូលនិធិ បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះកិច្ចពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ជាពិសេស ១) ការគាំទ្រផ្តល់អាហារូបករណ៍សិក្សាបន្តថ្នាក់ឯកទេសជំនាញ ផ្នែកសល្យសាស្ត្រឆ្អឹង និងផ្នែកសល្យសាស្ត្រប្រព័ន្ធប្រសាទ ដល់វេជ្ជបណ្ឌិត ១០រូបក្នុងមួយឆ្នាំ នៅសាធារណរដ្ឋកូរ៉េ ២) ពិភាក្សាអំពីការងាររៀបចំប្រព័ន្ធសង្គ្រោះបន្ទាន់សម្រាប់ជួយពង្រឹងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺ តាមរយៈប្រព័ន្ធ AI ដើម្បីបង្កើនលទ្ធភាពប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។ ៣) ពិភាក្សាគម្រោងការងារក្នុងការផ្គត់ផ្គង់ និងចែកចាយឱសថនៅកម្ពុជាផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី បានជម្រាបជូនថា ក្រសួងសូមស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការដែលមូលនិធិបានលើកឡើង ដោយសុំជូនការពិភាក្សាលម្អិតជាមួយជំនាញពាក់ព័ន្ធនីមួយៗឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីពិនិត្យលទ្ធភាពក្នុងការអនុវត្តន៍ ព្រមទាំងបានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ច និងកោតសរសើរការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលពិតជាបានជួយពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន