ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី៖ មហាគ្រួសារ ស.ស.យ.ក. ប្តេជ្ញាគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពម៉ឺងម៉ាត់ ទន់ភ្លន់ តែមិនទន់ជ្រាយ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងសារជាថ្មីម្តងទៀតថា មហាគ្រួសារ ស.ស.យ.ក. ប្តេជ្ញាគាំទ្រ និងគោរពតាមចំណាត់ការ និងសេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានប្រើប្រាស់យន្តការទាំង៣ គឺ ការទូត ច្បាប់ និងយោធា ប្រកបដោយភាពម៉ឺងម៉ាត់ ទន់ភ្លន់ តែមិនទន់ជ្រាយ។

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានសរសេរថា «ជាបឋម ជំនួសមុខឱ្យគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលសម្តេចបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ យើងខ្ញុំទាំងអស់គ្នាសូមគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ទាំង ៦ចំណុច ដែលជាផែនទីចង្អុលផ្លូវសម្រាប់គណៈកម្មាធិការកណ្តាល និងគ្រប់រចនាសម្ព័ន្ធ ស.ស.យ.ក. យកទៅរៀបចំផែនការសកម្មភាពរបស់ខ្លួនសម្រាប់ឆ្នាំបន្ទាប់។»

ឯកឧត្ដមបន្តថា សារជាថ្មីម្តងទៀត មហាគ្រួសារ ស.ស.យ.ក. សូមប្តេជ្ញាគាំទ្រ និងគោរពតាមចំណាត់ការ និងសេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើជម្លោះព្រំដែន កម្ពុជា-ថៃ ដែលបានប្រើប្រាស់យន្តការទាំង ៣ គឺ ការទូត ច្បាប់ និងយោធា ប្រកបដោយភាពម៉ឺងម៉ាត់ ទន់ភ្លន់ តែមិនទន់ជ្រាយ។ យើងជឿជាក់លើរាជរដ្ឋាភិបាល និងជឿជាក់លើសម្តេចមហាបវរធិបតី ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី នៃព្រះាជាណចក្រកម្ពុជា។ ជាពិសេស យើងមិនអនុញ្ញាតឱ្យអ្នកណាប្រមាថប្រជាជាតិយើងបានជាដាច់ខាត ហើយយើងនឹងក្រោកឈររួមគ្នាការពារកិត្តិយសជាតិយើងមិនឱ្យអ្នកណាជាន់ឈ្លី ទោះជាក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានេះដែរ ឯកឧត្ដមសូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ដែលបានចំណាយពេលវេលាដ៏មមាញឹករបស់ខ្លួនមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាលដោយបានចូលរួមពិភាក្សា ចែករំលែក ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដើម្បីជាធាតុចូលដ៏មានតម្លៃសម្រាប់ដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ ស.ស.យ.ក.។ នឹងក៏សូមថ្លែងអំណរគុណផងដែរដល់ ក្រុមការងារគណៈកម្មការរៀបចំ រដ្ឋបាលខេត្ត និងកងកម្លាំងមានសមត្ថកិច្ចដែលបានចូលរួមរៀបចំ សម្របសម្រួល និងការពារសណ្តាប់ធ្នាប់ដល់កិច្ចប្រជុំឱ្យបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យគួរជាទីមោទនៈ៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន