ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថាកម្ពុជាបានត្រៀមរួចហើយដើម្បីឆ្លើយតបការបំពាននានារបស់ថៃ
ជុំវិញកម្ដៅវិវាទព្រំដែនរវាង កម្ពុជា-ថៃ ហើយកំពុងឈានដល់ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ភាគីថៃទាំងស្រុងបន្ថែមទៀតនោះ មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈរួចហើយ ជាពិសេសបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធលើការធានាឱ្យមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្លៃសមរម្យទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងៗទៀតឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់ថៃ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ប្រាប់ប៊ីធីវី ឱ្យដឹងថា ជុំវិញតម្លៃផ្លែឈើ បន្លែ និងគ្រឿងឧបភោគ បរិភោគផ្សេងៗ លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានដាក់វិធានការ ជាយន្តការមួយដើម្បីឱ្យក្រុមការងារ ពិសេសខេត្តដែលជាប់ព្រំដែនធ្វើការតាមដានតម្លៃទំនិញទាំងអស់នោះជាប្រចាំហើយឱ្យបានម៉ត់ចត់ជាទីបំផុត។ បើកន្លែងណាមានការឡើងថ្លៃក្រសួងនឹងធ្វើអន្តរាគមន៍តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យទីផ្សារមានស្ថិរភាព។
ឯកឧត្តមបានបន្តថា ចំពោះបញ្ហាប្រេងឥន្ធនៈ មានការឡើងថ្លៃបន្តិចទាំងម៉ាស៊ូត និងសាំង ប៉ុន្ដែការកើនឡើងនេះគឺជាការប្រែប្រួលតម្លៃប្រេងអន្តរជាតិ មិនមែនដោយសារការបិទការនាំចូលប្រេងឥន្ធនៈពីថៃនោះទេ។ ឯកឧត្តម បានគូសបញ្ជាក់ថា តម្លៃដែលកើននេះមិនមែនអាស្រ័យលើការបិទមិនទទួលទិញ ឬក៏បិទមិនឱ្យនាំចូលប្រេងឥន្ធនៈពីថៃនោះទេ ប៉ុន្ដែផ្អែកតាមការគណនាទៅតាមថ្លៃបេ្រងលើទីផ្សារអន្តរជាតិ។ ខណៈបច្ចុប្បន្ននេះប្រេងឆៅបានឡើងថ្លៃប្រហាក់ប្រហែល៧៧ ឬ៧៨ ដុល្លារ ក្នុងមួយបារ៉ែល ដូច្នេះបើប្រេងឆៅឡើងថ្លៃនោះប្រេងចម្រាញ់រួចក៏ត្រូវឡើងថ្លៃដូចគ្នា។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទាំងអាជីវករ និងអ្នកទិញបានលើកឡើងថា សព្វថ្ងៃនេះតាមការមើលឃើញជាក់ស្តែង ទាំងរបស់របរប្រើប្រាស់ ស្លៀកពាក់ សម្ភារៈផ្សេងៗ និងហូបចុកជាដើម គឺមានច្រើនសន្ធឹកសន្ធាប់ណាស់ មិនមានករខ្វះខាតអ្វីឡើយ។ ក្នុងឱកាសនោះប្រជាពលរដ្ឋបានលើកទឹកចិត្តដល់កងទ័ពជួរមុខទាំងអស់បំពេញការងារប្រកបដោយភាពជោគជ័យគ្រប់ភារកិច្ច និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ផ្តល់ការទុកចិត្តដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើន និងសន្តិភាពទាំងអស់គ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន