ព័ត៌មាន
អាជីវករផ្សាសមុទ្រទឹកសាបឃុំឆ្នុកទ្រូ សុំអាជ្ញាធរស្រុកខេត្ត អោយអាជីវករខាងក្រៅផ្សារ ចូលលក់ក្នុងផ្សារវិញផង ព្រោះអ្នកខាងក្នុងលក់មិនដាច់
កំពង់ឆ្នាំង៖ អាជីវករផ្សារសមុទ្រទឹកសាប ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងជាង១៥០តូប នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានស្នើសុំអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ជួយរៀបចំសណ្តាប់ធ្នាប់មុខផ្សារអោយអាជីវករមួយចំនួនលក់នៅមុខផ្សារនោះ ចូលមកលក់ដូរក្នុងផ្សារថ្មីផង ព្រោះការលក់ដូរបែបអាណាធិបតេយ្យនេះ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថាន រួមនិងការលក់បាំងអ្នកលក់ដូរនៅក្នុងផ្សារផងដែរ។
អាជីវករលក់ក្នុងផ្សារសមុទ្រទឹកសាបបានថ្លែងថា៖ មកដល់ពេលនេះ អ្នកស្ម័គចិត្តចូលមកលក់ក្នុងផ្សារថ្មីនេះ មានជាង១៥០តូប ហើយពួកគាត់បានចូលមករយៈពេលជាង៥ឆ្នាំហើយ ក៏ប៉ុន្តែការលក់ដូរមិនដំណើរការទៅមុខសោះ ដោយសារតែមានអាជីវករមួយចំនួនលក់បាំងពីមុខអស់មិនព្រមចូលមកលក់ក្នុងផ្សារ និងបានរំលោភយកដីខាងមុខផ្សារ និងតាមផ្លូវជាតិលេខ៥២សេ ធ្វើជាតូបលក់ដូរអចិន្ត្រៃយ៍ នាំអោយបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានដោយមានសំរាមពាសវាលពាសកាល ជាពិសេសធ្វើអោយប៉ះពាល់ដល់ការលក់ដូរ និងជីវភាពអាជីវករដែលលក់នៅក្នុងផ្សារខ្លាំងបំផុត។ កន្លងមកការរៀបចំសណ្តាប់ធ្នាប់បានធ្វើឡើងជាច្រើនលើកពីរដ្ឋបាលឃុំឆ្នុកទ្រូ តែពុំមានប្រសិទ្ធិភាពឡើយ ព្រោះពួកគេមិនបានស្តាប់នូវការរៀបចំរបស់អាជ្ញាធរឃុំឡើយ ។ អាជីវករលក់ក្នុងផ្សារទាំងអស់ស្នើសុំអាជ្ញាធរស្រុក និងខេត្ត ជួយការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថានឡើងវិញ និងស្នើសុំអោយប្រើប្រាស់វិធានការរដ្ឋបាលផងដែរ។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានអោយដឹងថា៖ កន្លងមកអាជ្ញាធរឃុំបានចុះរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថានជាច្រើនដង ដើម្បីអោយអាជីវករចូលលក់ក្នុងផ្សារសមុទ្រទឹកសាប តែពុំទទួលបានជោគជ័យឡើយ ។ ការរៀបចំលើកក្រោយនេះ នឹងត្រូវអនុវត្តវិធានការរដ្ឋបាលហើយ ដោយមានការចូលរួមពីអាជ្ញាធរស្រុក ខេត្ត រួមនិងមន្ទីរជំនាញពាក់ព័ន្ធផងដែរ៕ កាំង ហុងវាស្នា

-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ