ព័ត៌មាន
អ្នកជំនាញ៖ កម្ពុជានៅតែបន្តការនាំចេញដោយរលូន ទោះបីពិភពលោកមានភាពមិនប្រាកដប្រជាក៏ដោយ
ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច ថា ទោះបីការកើនឡើងនូវភាពមិនប្រាកដប្រជា ការបែកខ្ញែក និងភាពស្មុគស្មាញនៃបរិបទសេដ្ឋកិច្ចសកល និង តំបន់ ក៏ការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេលមធ្យម និងវែង នៅតែបន្តកំណើននាំចេញ ល្អប្រសើរ។
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍន៍ខ្សែច្រ វាក់ផលិតកម្ម ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងការនាំចេញរបស់កម្ពុជានេះថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា ឃើញថា រាជរដ្ឋាភិបាល បានបន្តលើកកម្ពស់លើគ្រប់វិស័យ ជាពិសេសការលើកកម្ពស់ភាពប្រកួតប្រជែង ដោយបង្ករបរិយាកាសអំណោយផលដល់ផ្នែកធុរកិច្ច ការលើកកម្ពស់សហគ្រិនក្នុងស្រុក ការសម្រួលពាណិជ្ជកម្ម និងការកែទម្រង់លើផ្នែកពាក់ព័ន្ធនានាជាដើម។
ឯកឧត្តម បន្តថា ជាក់ស្តែងសហគ្រិនក្នុងស្រុក បានកំពុងកើតឡើងយ៉ាងផុលផុស និងបានបង្កើតនូវសំណាកផលិតផល ជាច្រើន ទោះបីសហគ្រិនខ្លះៗមិនទាន់បានជោគជ័យក៏ដោយ អាចនិយាយបានថា (ថ្ងៃនេះបរាជ័យ ថ្ងៃខាងមុខនឹងនាំមកនូវភាព ជោគជ័យ) ខណៈកម្ពុជាមានកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយបណ្តាប្រទេសនៅលើសកលលោក, ការផ្តល់ភាពងាយស្រួល ដល់បរិយាកាសវិនិយោគ និងការនាំចេញ ជាពិសេសកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងៗជាបន្ត បន្ទាប់ ដែលកត្តាទាំងនេះនិងគាំទ្រដល់ការធ្វើពាណិជ្ជកម្មជាអន្តរជាតិ។
លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា បច្ចុប្បន្ន ឃើញថា ក្រៅពីការអូសបន្លាយសង្រ្គាមរុស្សី-អ៊ុយក្រែន និងភាពកំពុងប្រទុងប្រទែងគ្នានៅមជ្ឈឹមបូព៌ា រវាងអ៊ីស្រាអែល-អ៊ីរ៉ង់ ដែល កំពុងបង្កើនកម្តៅដាក់គ្នា វាអាចប៉ះពាល់ដល់អតិផរណាខ្លះៗ តែមិនមានកម្រិតខ្ពស់ខ្លាំងនោះឡើយ។ ក្រៅពីនេះ ទំនាស់ព្រំដែនរបស់ កម្ពុជាជាមួយប្រទេសជិតខាង វាអាចប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មខ្លះៗដែរ តែវាស្ថិតនៅក្នុងកម្រិតទាបបំផុត ក្នុងនោះគឺអាចប៉ះ ពាល់មុខរបរប្រជាពលរដ្ឋនៅតាមព្រំដែនតែប៉ុណ្ណោះ។ ជុំវិញការធ្វើពាណិជ្ជកម្មវិញ កម្ពុជាមានដៃគូរកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសជាច្រើន ដោយបាននិងកំពុងគាំទ្រដល់ការធ្វើពាណិជ្ជកម្មទាំងទ្វេភាគី និងពហុភាគី។
ទាក់ទិនសេដ្ឋកិច្ចនេះដែរ, ឯកឧត្តម វង្ស៉ី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើង នៅក្នុងសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ម្សិល មិញនេះថា ការកើនឡើងនូវភាពមិនប្រាកដប្រជា ការបែកខ្ញែក និងភាពស្មុគស្មាញនៃបរិបទសេដ្ឋកិច្ចសកល និងតំបន់ គឺទាមទារ ឱ្យកម្ពុជាត្រូវគិតគូរ រៀបចំ និងអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយ ប្រកបដោយភាពជាក់ស្តែងនិយម និងប្រុងប្រយ័ត្នខ្ពស់ សំដៅសម្រេចនូវកំណើនសេដ្ឋកិច្ចចំពោះមុខរយៈពេលមធ្យមនិងវែងទៅមុខ៕
អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS1 day agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន4 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ