ព័ត៌មាន
ក្រសួងការងារបន្តបើកវគ្គបណ្តុះបណ្តាលដល់ជនបង្គោលយេនឌ័រ ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើជំនាញបច្ចុប្បន្ន
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំដៅចូលរួមចំណែកគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនពិការភាព និងសិទ្ធិដទៃទៀតនៅក្នុងសង្គម។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវរដ្ឋលេខាធិការប្រចាំការ សុវណ្ណ វណ្ណារតន៍។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ ត្រូវបានរៀបចំដោយក្រុមការងារយេនឌ័រស្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានវត្តមានលោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីសរុបប្រមាណ ២៦០រូប។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រ គឺជាកិច្ចការអាទិភាព ដែលចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលនេះបានចំនួន ១១លើក រួចមកហើយ ជាពិសេសក្នុងបំណងដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការចូលរួម និងការគោរពសិទ្ធមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិជនពិការភាព និងសិទ្ធិដទៃទៀតក្នុងសង្គម និងលើកកម្ពស់ការគោរពច្បាប់ ក៏ដូចជាកាត់បន្ថយការរើសអើងគ្រប់រូបភាព ជូនដល់កម្មករនិយោជិត សិស្សនិស្សិត សមាជិកប.ស.ស. និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងប្រទេស។
បន្ថែមពីនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅក្នុងបរិវត្តកម្មឌីជីថល បង្កើនការយល់ដឹង ស្វែងយល់នឹងបញ្ហាប្រឈម និងមេរៀនបទពិសោធន៍ និងគំនិតថ្មីៗពីគ្រូឧទ្ទេសនាម ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យមានភាពថ្លៃថ្នូរនៅក្នុងសង្គមកម្ពុជាពង្រឹង សមត្ថភាពជនបង្គោលយេនឌ័រឱ្យមានការយល់ដឹងពីអនុសាសន៍ គន្លឹះ១២ចំណុច ដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ដើម្បីបង្កើនការយល់ដឹងលើសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគអេដស៍ បរិយាប័ន្ន និងសមធម៌សង្គម អភិក្រមបរិវត្តកម្ម យេនឌ័រ បច្ចុប្បន្នភាពសេវា ប.ស.ស ឆ្លើយតបនឹងយេនឌ័រ និងបម្រែបម្រួលអាកាសធាតុក្នុងវិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា និងច្បាប់ គោលនយោបាយជាតិ វិធានការនានា ហើយប្រែក្លាយការយល់ដឹងដែលទទួលបាននាពេលនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដប្រកបដោយប្រសិទ្ធភាព៕






-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប