ព័ត៌មាន
សម្ដេចតេជោ បន្តប្រាប់ការពិតអំពីបញ្ហាព្រំដែនកម្ពុជា និងថៃ ដល់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបន្តប្រាប់ការពិតអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ទៅនាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចំពោះការឈ្លានពានរបស់ថៃធ្វើការលបបាញ់សម្លាប់យោធិនកម្ពុជា និងធ្វើការបំពានបិទព្រំដែនជាឯកតោភាគី និងធ្វើសកម្មភាពបង្កាត់បង្ខូចកម្ពុជាពាក់ព័ន្ធនឹងវិវាទព្រំដែនប្រទេសទាំងពីរ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ការពិតបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយចប់ជំនួបនេះថា ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ នាយសេនាធិការកងស្វយ័តការពារជើងគោកជប៉ុន បានសម្ដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម និងស្ដាប់យោបល់របស់សម្ដេច។ នាយឧត្តមសេនីយ៍ ក្នុងនាមតំណាងឱ្យកងទ័ពជប៉ុន បានចូលរួមរំលែកមរណទុក្ខចំពោះការស្លាប់របស់យុទ្ធជនកម្ពុជា គឺលោក ព្រឹន្ទបាលឯក សួន រ៉ោន កាលពីពេលថ្មីៗនេះជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះលោកមេបញ្ជាការ ដែលបានចូលរួមរំលែកមរណទុក្ខចំពោះយុទ្ធជនរបស់កម្ពុជាដែលត្រូវបានទាហានថៃបាញ់សម្លាប់កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះសម្ដេចតេជោ បានប្រាប់ទៅលោកមេបញ្ជាការកងទ័ពស្វ័យការពារជើងគោកជប៉ុនអំពីស្ថានភាពពិតប្រាកដនៃបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ បន្ទាប់ពីសម្ដេចបានអរគុណចំពោះការចូលរួមរំលែកទុក្ខពីខាងភាគីជប៉ុនចំពោះការពលីរបស់យុទ្ធជនកម្ពុជា។ នៅក្នុងនោះសម្ដេចតេជោ បានពន្យល់អំពីវិវាទព្រំដែនកម្ពុជា-ថៃ ជាពិសេសការបាញ់សម្លាប់យុទ្ធជនកម្ពុជាពីខាងភាគីថៃ និងការសម្រេចចិត្តជាឯកតោភាគីរបស់ថៃបិទច្រកព្រំដែនជាដើម និងសកម្មភាពដែលថៃបានរំលោភមកលើបូរណភាពទឹកដី និងប្រទេសកម្ពុជាដែលជាផ្នែកមួយកម្ពុជាត្រូវតែមានវិធានការទប់ស្កាត់ និងឆ្លើយតបត្រលប់ទៅវិញ។
សម្ដេចតេជោ បានបញ្ជាក់នៅចំពោះមុខមេបញ្ជាការកងទ័ពស្វ័យការពារជើងគោកជប៉ុនយ៉ាងច្បាស់ថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្ដិវិធី តាមយរៈយន្តការនៃការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺការដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលនេះជាគោលជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា។

សម្ដេចតេជោ បានលើកឡើងថា សម្ដេចមិននឹកស្មានដល់ថាកម្ពុជា-ថៃមានរឿងកើតឡើងបែបនេះ ចំពោះបញ្ហាព្រំដែនប្រទេសទាំងពីរនោះទេ ហើយអ្វីដែលសម្ដេចតេជោចង់បាន គឺព្រំដែនមួយដែលមានកិច្ចសហប្រតិបត្តិការល្អ មិត្តភាព សន្ដិភាព និងការអភិវឌ្ឍរួមគ្នា ហើយមិនចង់ឃើញមានការផ្ទុះអាវុធ ឬសង្គ្រាមជាមួយគ្នាឡើយ។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមានអ្វីចង់បានក្រៅតែពីចង់ឱ្យជប៉ុនជំរុញទៅដល់ភាគីថៃធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្ដិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ។
ជាការឆ្លើយតបលោកមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានអរគុណចំពោះសម្ដេចតេជោ ដែលបានបញ្ជាក់អំពីមូលហេតុ និងស្ថានភាពពិតនៃបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ហើយជប៉ុនក៏ចង់បានការដោះស្រាយបញ្ហាដោយសន្ដិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃនេះផងដែរ៕



-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ