ព័ត៌មាន
សម្តេចធិបតី ផ្តល់អនុសាសន៍៩ចំណុច ដល់ភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន
ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ ចំនួន៩ចំណុច ដល់ភាគីពាក់ព័ន្ធទាំង អស់ ដើម្បីរួមគ្នាផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀន ទប់ស្កាត់ការប្រើប្រាស់ និងការជួយដូរគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា ក្លាយជាប្រទេសរួចផុតពីគ្រឿងញៀន។

តាមរយៈសារលិខិត ផ្ញើរជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ«រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុ ជា» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមធ្វើការអំពាវ នាវ និងណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គប្បី១-បន្តស្មាតីរួម និងចលនាជាតិមួយក្នុងការចូលរួមផ្សព្វផ្សាយ អបរំ ឲ្យបានទូលំទូលាយដល់គ្រប់ មជ្ឈដ្ឋានទូទាំងប្រទេសអំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន និងបង្កើនភាពជឿជាក់សម្រាប់រាល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបថា«មួយជីវិតគឺមិនពាក់ព័ន្ធនឹងគ្រឿងញៀន»។
២-លើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន និងយុវនារី ទាញយកនិងប្រើប្រាស់កម្ម វិធីទូរស័ព្ទដៃNoDrugរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបណ្តុំនៃមេរៀន សារអប់រំ ព័ត៌ មាន សេវាព្យាបាល និងស្តារនីតិសម្បទា ជាពិសេស ជាមធ្យោបាយរាយការណ៍ដ៏រហ័ស និងសម្ងាត់អំពីករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀនក្នុងសហគមន៍។ ការប្រើប្រាស់អែបNoDrug គឺស្មើនឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
៣-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តធ្វើជាគំរូនៃភាពស្អាតស្អំ និងអភិបាលកិច្ចល្អតាមរយៈការធ្វើតេស្ត្ររកសារធាតុញៀន ចំពោះមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាប់ជា ប្រចាំ និងមានវិធានការម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងលើកទឹកចិត្តដល់វិស័យឯកជននានាដែលស្ម័គ្រចិត្តចូលរួមអនុវត្តបទបញ្ជានេះ។
៤-អគ្គស្នងការនគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការ ឯកភាពរាជធានី-ខេត្ត ត្រូវបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សាគ្រឿងញៀន ជាពិសេសទប់ស្កាត់ខ្សែរយៈចែកចាយទៅក្នុងសហគមន៍ និងជនបទ ដោយឈរលើគោលការណ៍«៣កុំ ១រាយការណ៍»ពោលគឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើក លែង និងត្រូវរាយការណ៍។
៥-រដ្ឋបាលរាជធានី-ខេត្ត ត្រូវម្ចាស់ការលើកការងារផ្សព្វផ្សាយអប់រំ ដោយត្រូវបញ្ជ្រៀបការអប់រំអំពី ផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន ឲ្យចំគោលដៅហានិភ័យនៅក្នុងមូលដ្ឋានតាមក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ និងរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់បរិវេណជុំវិញសាលារៀនឲ្យបានល្អប្រសើរ ដោយ គ្មានការប្រើប្រាស់គ្រឿងញៀន។
៦-លើកទឹកចិត្តឲ្យវិស័យឯកជនទំាងអស់ ចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល លើការងារលើក កម្ពស់ការផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពទាំងអស់។
៧-លើកទឹកចិត្តឲ្យគ្រប់ព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍សិល្បៈ តន្រ្តី កីឡា វប្បធម៌ និងសាសនា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា សូមឲ្យមានបង្កប់សារដាស់តឿននិងអប់រំឲ្យប្រជាពលរដ្ឋជៀស ឆ្ងាយពីគ្រឿងញៀន។
៨-លើកទឹកចិត្ត មាតា បិតា អាណាព្យាបាល និងសាមីខ្លួនអ្នកញៀន ត្រូវមានស្មារតីរឹងមាំក្លាហាន ក្នុងការទទួលយកសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌល និង/ឬមណ្ឌលរដ្ឋ និង ឯកជន ដើម្បីចូលរួមកសាងធនធានមនុស្សឡើងវិញសម្រាប់សង្គមជាតិ។ ទី៩-ផ្សព្វផ្សាយ អប់រំ និងណែនាំឲ្យបានទូលំទូលាយដល់សិស្សានុសិស្សកុំឲ្យប្រើប្រាស់បារីអេឡិចត្រូនិច វេប ស៊ីហ្សា ដែលអាចប៉ះពាល់ដល់សុខភាពនិងប្រព័ន្ធប្រសាទរបស់យុវវ័យដែលជាទំពាំងស្នង ឫស្សីជាដើម។
តាមរយៈសារនោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា កាលពីឆ្នាំ២០២៤ កន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំពូនជ្រំបន្តរក្សាកេរដំណែលគោលនយោបាយដ៏មុតស្រួចរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺការតម្កល់ការប្រ យុទ្ធប្រឆាំងគ្រៀងញៀនជាទិសដៅអាទិភាពចម្បងរួមនឹងមរតអភិក្រម«ឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ព្យា បាល និងវះកាត់» តាមរយៈការដាក់ចេញនូវវិធានការមុតស្រួចដូចជាគោលការណ៍«សម្អាតផ្ទះយើង» និង គោលការណ៍«សម្អាតចកចេញពីបឹង» ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងគំរូនៃការអនុវត្ត ច្បាប់ផងដែរ៕ អត្ថបទបាន ចក់
-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា