ព័ត៌មាន
ក្រុមហ៊ុនចំនួន២០ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៥ នៅខណ្ឌដូនពេញ
ភ្នំពេញ ៖ ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌដូនពេញ មានក្រុមហ៊ុនចំនួន២០ក្រុមហ៊ុន បានចូលរួមដេញថ្លៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលាខណ្ឌដូនពេញ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ហើយក្រុមហ៊ុន ចំនួន១២ក្រុមហ៊ុន បានចូលរួមដេញថ្លៃនៅក្នុងសង្កាត់ទាំង១១នៃមូលដ្ឋានខណ្ឌដូនពេញ។
លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ក្នុងឱកាសនោះបានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១សង្កាត់ ឆ្នាំ២០២៤ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្តាលូ ជួសជុលផ្លូវ ស្ថាបនា កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។
លោកអភិបាលខណ្ឌ បានបញ្ជាក់ សូមឲ្យក្រុមហ៊ុនដែលដេញថ្លៃបានក្នុងគម្រោងធ្វើការការងារឲ្យមានគុណភាព សោភ័ណ្ឌភាព ធានាបានក្នុងការដំណើរការដ្ឋាន ហើយបន្ថែមទៀតនោះ មន្រ្តីសង្កាត់តាមមូលដ្ឋាននីមួយៗ ត្រូវតាមដានត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ មិនត្រូវមានការត្រូវរ៉ូវគ្នា ដូចពាក្យលើកឡើងថា”ចាក់ក្រាសស៉ីស្ដើង ចាក់ស្ដើងស៉ីក្រាស ” នោះឡើយ។ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា មូលដ្ឋានខណ្ឌដូនពេញជាទីកន្លែង ទេសចរណ៍ វប្បធម៌ គ្រប់វិស័យ ជាក់ស្ដែងថ្មីៗ មានផ្លូវថ្មើរជើង ចតុមុខផង។
លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ មិនត្រូវមានការឃុបឃិតគ្នាក្នុងការដេញថ្លៃ ឬសន្យាអ្វីមួយក្រោយពេលដេញថ្លៃនោះទេ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានលក្ខណៈបច្ចេកទេស ស្ដងដារត្រឹមត្រូវ។ ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន សុវត្ថិភាពសាធារណៈ និងរក្សារបរិស្ថានអនាម័យ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។
ជាចុងក្រោយ លោក សុខ ពេញវុធ ក៏បានស្នើអោយគណកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។ លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃបានហើយធានាថាធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ។ លោកបញ្ជាក់ថា ទាំងមន្រ្តី និងក្រុមហ៊ុន មានការស៊ូកប៉ានគ្នា ធ្វើឲ្យគម្រោងមិនមានលក្ខណបច្ចេកទេសត្រូវ ពេលជំនាញស្រាវជ្រាវដឹងនោះ ទាំងមន្រ្តី ត្រូវមានវិធានការច្បាប់ និងក្រុមហ៊ុន មិនវត្តមានដេញថ្លៃលើកក្រោយបន្តទៀតឡើយ៕ អត្ថបទ៖ កុម្ភៈ







-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប