ព័ត៌មាន
ឯកឧត្តម ចន ណារិទ្ធ ចុះសិក្សាពីស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន
ឯកឧត្តម ចន ណារិទ្ធ ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី ២៥-២៦ ខែមិថុនានេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង និងតម្រូវការផ្តល់ការគាំពារនានា តាមរយៈប្រព័ន្ធគាំពារសង្គម ជូនដល់បងប្អូនពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកកាន់កម្ពុជាវិញ តាមច្រកព្រំដែនកម្ពុជា-ថៃ។

ដើម្បីពិនិត្យ និងវាយតម្លៃពីស្ថានភាពនៃតម្រូវការក្នុងការផ្តល់ការគាំពារជូនដល់ពលរដ្ឋ អាជីវករ ដែលកំពុងវិលត្រឡប់មកកាន់កម្ពុជាវិញ, ឯកឧត្តម ចន ណារិទ្ធ បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យកន្លែងរៀបចំកន្លែងទទួលពលរដ្ឋខ្មែរ របស់ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នេះ ឯកឧត្តម ចន ណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ប្រកបដោយបុរេសកម្មខ្ពស់ ជាមួយស្មារតី ”មិនបោះបង់ពលរដ្ឋណាម្នាក់” ក្នុងការរៀបចំត្រៀមរួចជាស្រេច គ្រប់ជ្រុងជ្រោយ ក្នុងការផ្តល់ការគាំពារនានាតាមរយៈប្រព័ន្ធគាំពារសង្គម ជូនពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសក្នុងស្ថានភាពដែលបងប្អូនពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែននានា។៕ អត្ថបទ៖គឹមហុក






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ