ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖បើនាយករដ្ឋមន្រ្ដីថៃនៅតែប្រហើនសម្ដេចនឹងទម្លាយការសម្ងាត់ដែលប្រមាថមហាក្សត្រថៃ
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា បើនាយករដ្ឋមន្រ្ដីថៃនៅតែប្រហើនសម្ដេចនឹងទម្លាយការសម្ងាត់ទាំងអស់ដែលនាយករដ្ឋមន្រ្ដីថៃ បានប្រមាថព្រះមហាក្សត្ររបស់ខ្លួន និងរឿងសម្ងាត់ដែលប្រាប់មកសម្ដេច។
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះសម្ដេចតេជោបានរម្លឹកថា កម្ពុជាគ្មានត្រូវការឈ្លានពានទឹកដីនរណាទេ។ កម្ពុជាធ្លាប់បាត់បង់ច្រើនណាស់មកហើយ។ ព្រំដែនជិតខាងកម្ពុជាមានជនជាតិខ្មែរនៅទីនោះចេះនិយាយខ្មែរយ៉ាងច្បាស់ នេះជាភស្ថុតាងបញ្ជាក់ថា ពីមុនទឹកដីខ្មែរធំធេងណាស់។ ប៉ុន្ដែបច្ចុប្បន្នប្រទេសថៃ មានជនល្មោភសង្គ្រាមមួយក្រុមតូចដែលកំពុងបង្ករឿងព្រំដែនជាមួយកម្ពុជា សម្ដេចបានបញ្ជាក់ថាបច្ចុប្បន្នថៃកំពុងមានបញ្ហាផ្ទៃក្នុង ហើយក៏កំពុងមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ស្មានថា ប្រមាណ ៣ ខែទៀត ប្រទេសថៃនឹងមាននាយករដ្ឋមន្រ្ដីថ្មី។ សម្ដេចបានផ្ញើសារទៅរាជរដ្ឋាភិបាលក្រុងបាំងកកថា «កម្ពុជាចង់មានសន្ដិភាព មិនចង់មានសត្រូវទេ ប៉ុន្ដែបើគេក្បត់ គេចាត់ទុកកម្ពុជាជាសត្រូវកម្ពុជាក៏មិនចាត់ទុកគេជាមិត្តដែរ»៕



-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ