ព័ត៌មាន
សម្ដេចតេជោ៖ ថៃគួរអនុវត្តនយោបាយឈ្នះ-ឈ្នះជាមួយកម្ពុជា ដូចជំនាន់លោក ប្រាយុទ្ធ ច័ន្ទអូចា
ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ពីខេត្តព្រះវិហារព្រឹកនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃកំពុងលេងល្បែងនយោបាយចាញ់-ចាញ់ ជាមួយកម្ពុជា ដែលនាំឱ្យស្ថានភាពទ្វេភាគីទៅជាលំបាកកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈថៃដែលធ្លាប់នាំចេញទំនិញមកកម្ពុជា ជាង៥ពាន់លានដុល្លារ ក៏ត្រូវខាតបង់ ឯកម្ពុជាដែលនាំចេញទំនិញទៅថៃជាង១ពាន់លានដុល្លារក៏ខាតបង់។ ប៉ុន្តែបើពិនិត្យមើលទំហំពាណិជ្ជកម្មនេះថៃអាចខាតបង់ច្រើនជាងកម្ពុជា។

សម្ដេចតេជោបានរម្លឹកថា ថៃគួរតែលេងនយោបាយឈ្នះ-ឈ្នះទាំងអស់គ្នា ជាមួយកម្ពុជា ដូចគ្រាដែលលោក ប្រាយុទ្ធ ច័ន្ធអូចា ដឹកនាំប្រទេសថៃ ចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣។ បើតាមសម្ដេច ជំនាន់ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធនេះ គឺស្ថានភាពភាគីទាំងពីរ មានសន្តិភាព និងស្ថិរភាព ទំនាក់ទំនងល្អច្រើន។
សម្ដេចតេជោ បានលើកឡើងថា លោកស្រី មេដឹកនាំថៃបច្ចុប្បន្ន អាងអីតែការគំរាម ប៉ុន្តែសម័យបច្ចុប្បន្ននេះ មិនអាចគំរាមមើលងាយកម្ពុជាបានទេ រាប់ទាំងការគំរាមផ្នែកយោធាផងដែរ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជា មិនអាចឱ្យនរណាម្នាក់ មើលងាយបានឡើយ៕
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ