ព័ត៌មាន
ក្រសួងធម្មការនិងសាសនាផ្សព្វផ្សាយទស្សនាទានព្រះពុទ្ធសាសនាលើកទី66 អប់រំផ្លូវចិត្តដល់សិស្សានុ សិស្សនៃវិទ្យាល័យព្រែកលៀបសម្រាប់ប្រតិបត្តិដើម្បីឆ្ពោះទៅភាពជោគជ័យក្នុងថ្ងៃអនាគត
(ភ្នំពេញ): នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះ ពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា ក្រសួងធម្មការនិងសាសនា រៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទស្តីពី “ចរិយាធម៌ជាគុណតម្លៃនៃមូលធនមនុស្ស” ជាលើកទី66 ដើម្បីអប់រំផ្លូវចិត្តដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃទី 27 ខែ មិថុនាឆ្នាំ 2025 ។
ការរៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនាលើកទី66 នេះឡើង ដោយមានសិស្សានុសិស្សនៃវិទ្យាល័យ ព្រែក លៀប ចួលរួមស្តាប់ចំនួនជាង300នាក់នាពេល នេះ គឺក្នុងបំណងចង់បញ្ជៀបនូវអត្ថរស អត្ថន័យនៃព្រះធម៌ និងទទួលបាននូវប្រយោជន៍យ៉ាងធំធេង ព្រម ទាំងបានជាមាគ៌ាសម្រាប់ប្រតិបត្តិ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងថ្ងៃអនាគត ។
នៅក្នុងឱកាសនោះ ព្រះវិមលោ ផល ចាន់ថេត ព្រះធម្មកថិការចារ្យ បានមានសង្ឃដិការទូន្មានដល់សិស្សា នុសិស្សត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ជាកូនល្អសិស្សល្អស្តាប់ការអប់រំពីឳពុកម្តាយអាណា ព្យាបាល និងលោកគ្រូអ្នកគ្រូ ។ ហើយត្រូវប្រកាន់ខ្ជាប់ធ្វើខ្លួនជាមនុស្សមានសិលធម៌ល្អ ចរិយាធម៌ល្អ ជាមនុស្សដែលមានសមាធិ និងប្រព្រឹត្តតែអំពើល្អ ត្រូវជៀសឲ្យឆ្ងាយពីអំពើអបាយមុខទាំងឡាយ ដើម្បីកុំឲ្យដើរខុសពីសិលធម៌វិន័យ និង ឱវាទរបស់ព្រះពុទ្ធ រួមទាំងច្បាប់រដ្ឋនៃប្រទេសជាតិ ។ ហើយអ្វីដែលសំខាន់គឺធ្វើខ្លួនជាមនុស្សដឹងគុណ និងតបស្នងគុណវិញដល់អ្នកដែលមានគុណលើខ្លួន។
ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការនិង សាសនា ក្នុងខណះធ្វើជាអធិបតីតំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជ គុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី រាជ ការនិងសិស្សា នុសិស្សទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួមក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្នុងពេលនេះ ឯកឧត្តមបានលើកឡើងនូវទស្សនះទានព្រះ ពុទ្ធសាសនាចំនួន7ចំណុចដើម្បីជម្រុញឲ្យសិស្សានុ សិស្សទាំងអស់បានយល់ដឹងដែល ទី1-ធម្មញ្ញុតា ,គឺភារះជាអ្នកស្គាល់នូវហេតុនៃផល។ ទី2-អត្ថញ្ញុតា,គឺដឹងទិសដៅដែលជាផល។ ទី3,អត្តសញ្ញុតា,គឺស្គាល់ខ្លួនឯងតាមសេចក្តីពិត ។ ទី4, មត្តញ្ញុតា គឺស្គាល់ប្រមាណក្នុងកិច្ចការសព្វគ្រប់។ ទី5, កាលញ្ញុតា គឺស្គាល់កាលដែលនឹងត្រូវធ្វើអ្វីៗ ។ ទី6, គឺបរិសញ្ញុតា គឺស្គាល់ប្រជុំជនមានសភាពយ៉ាងណាខ្លះ។ទី7,បុគ្គលញ្ញុតា គឺស្គាល់បុគ្គលដោយសភាពផ្សេងៗ ។
ឯកឧត្តម ប៉ែន វិបុល ក៏បានជម្រាបជូននូវសមិទ្ធផល ដែលទទួលបានពីកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ចាប់ផ្តើមតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះមានដូចជា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការនិងសាសនា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដឹកនាំដោយក្រសួងធម្មការនិងសាសនា ដែលមាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមជាប្រតិបត្តិករ ដោយមានការសហការជាមួយក្រសួងអប់រំយុវជន និង កីឡា និង អគ្គនាយកដ្ឋានទូរទស្សន៍រដ្ឋ និងឯកជន។-បានផ្សព្វផ្សាយទូទាំងប្រទេសតាមស្ថានីយ៍ ទូរទស្សន៍រដ្ឋ និងឯកជន។ ឯកឧត្តមបានបញ្ជាក់ថា ដោយឡែកកម្មវិធីទស្សនាទានព្រះពុទ្ធសាសនានេះ ក៏មានគោលបំណងរួមចំណែកដល់ការអប់រំក្នុងនោះមាន៖ ១-ជួយអប់រំទូន្មាន បណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម។២-យល់ដឹងពីតម្លៃគុណផលនៃការសិក្សា។៣-ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារនិងសង្គម។ ៤-សិស្សានុសិស្សចេះគោរពស្រឡាញ់ លោកគ្រូ អ្នកគ្រូ។៥-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿង ស្រវឹង និងការជួញដូរមនុស្ស អំពើអបាយមុខផ្សេងៗ។៦-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និង ក្នុងសង្គម។ ៧-ចៀសផុតពីក្មេងទំនើងក្នុងសង្គម។និងទី៨-បង្ការគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ៖ ភារម្យ














-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា