ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងមីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចតេជោ៖ ការប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដើម្បីគោរពដឹងគុណដល់វីរភាពរបស់ វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារប្រទេសបូរណភាពទឹកដី ។
-សម្ដេចតេជោ៖ គណបក្សប្រជាជនកម្ពុជា មានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ សម្រាប់ការដឹកនាំគណបក្ស ដើម្បីធានាការអភិវឌ្ឍ សន្តិភាពដែលជាសេចក្ដីប្រាថ្នា របស់ប្រជាពលរដ្ឋ។
-សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលដើរ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជាជានិច្ច ពោលគឺនិយាយពិត ធ្វើពិត។
-សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបានពង្រីកហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ព្រលានយន្តហោះ ព្រែកហ្វូណនតេជោ និងផ្លូវ ដែលសមិទ្ធផលទាំងអស់នេះ គឺដើម្បីប្រយោជន៍ប្រជាជនកម្ពុជា ។
-សម្ដេចតេជោ៖ គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវការកសាងព្រះរាជាណាចក្រកម្ពុជាមួយ ដែល មានសេដ្ឋកិច្ចប្រាកដប្រជា បរិយាបន្ន សមភាពសង្គម ប្រជាជនមានចំណេះដឹង មានជីវភាពរស់នៅសមរម្យ ចាកផុតពីភាពក្រីក្រ ។
-សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងអំណរគុណដល់សមាជិក-សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងគោរព តាមគោលនយោបាយគណបក្ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត។
-សម្ដេចតេជោ៖ សមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវស្មោះត្រង់នឹងប្រជាជន បម្រើប្រជាជន និងរៀនសូត្រពីប្រជាជន។
-សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីគណបក្សត្រូវតែរឹងមាំសាមគ្គី ត្រូវធ្វើអំពើល្អបម្រើប្រជាជនមិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាជន ។
-សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សកាន់អំណាច បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំអស់ ត្រូវតែគោរព និងស្រលាញ់ប្រជាជនគ្រប់ពេលវេលា ខណៈអំពើល្អរបស់មន្រ្តីគណបក្សនា ពេលកន្លងមក គឺជាយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះហើយត្រួវតែបន្តរឹងមាំ ប្រកាន់សច្ចភាព យុត្តិធម៌ និងសាមគ្គីភាពនៅគ្រប់ដំណាក់កាលទាំងអស់។
-សម្តេចតេជោ ហ៊ុន សែន៖ សព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានចងសម្ព័ន្ធភាព ជាមួយគណបក្សនយោយបាយនានានៅកម្ពុជាចំនួន២៨គណបក្ស ដោយគោរព នូវគោលនយោបាយរបស់ពួកគេ។
-សម្ដេចតេជោ៖ ប្រកាសបញ្ជាក់អំពីការប្រឆាំងចលនាជ្រុលនិយម ដែលមានចេតនាបំផ្លាញសុខសន្តិភាពនៃប្រទេសកម្ពុជា ដូច្នេះជនទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងចលនានេះ នឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។
-សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានយកសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការឡាអេ និងគាំទ្ររាជរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
-សម្តេចតេជោ ហ៊ុន សែន ៖ ប្រកាសជាថ្មីម្តងទៀតថា នឹងមិនលើកលែងឲ្យបុគ្គលណា ដែលចិញ្ចឹមចិត្ត ចង់បំផ្លិតបំផ្លាញនូវសុខសន្តិភាពនៅកម្ពុជា ដែលកំពុងកើតមានសព្វថ្ងៃនេះឡើយ ក្នុងកាលៈទេសៈ ណាក៏ដោយនោះ។
-សម្ដេចតេជោ៖ ថ្លែងអំណរគុណ និងកោតសរសើរដល់កងទ័ពទាំងអស់ ដែលកំពុង ឈរជើងនៅតាមព្រំដែន យ៉ាងស្វាហាប់ និងក្លាហានដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ ប្រទេសជិតខាង ។
-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា