ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្រ្តីសុខាភិបាលខេត្ត ពិនិត្យបន្ថែម និងគ្រប់ជ្រុងជ្រោយ កិច្ចការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិបាល ជាពិសេសខេត្តជាប់ព្រំដែន
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខក្នុងមូលដ្ឋានសុខាភិបាល ដែលជាមន្ទីរពេទ្យជាប់ព្រំដែនកម្ពុជា-ថៃ។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខសំណេះសំណាល និងណែនាំដល់មន្រ្តីសុខាភិបាល អំពីការដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវបង្កើនការយកចិត្តទុកដាក់ លើការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ឥរិយាបថ ក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ ជាមួយជំហរទំនួលខុសត្រូវ បន្តរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋគ្រប់ទិសទី។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវសហការក្នុងការជួយទាំងផ្នែកបច្ចេកទេស និងការព្យាបាល ដោយសិក្សាឱ្យបានច្បាស់លាស់បន្ថែមទៀត ពិនិត្យលទ្ធផលក្នុងការពង្រីកសមត្ថភាពមន្ទីរពេទ្យបង្អែកជាំក្សាន្ត ជាពិសេសលើផ្នែកសេវាសង្រ្គោះបឋម សម្រាកព្យាបាល និងការបញ្ជូន ជាមួយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវពន្លឿនការពង្រីកសមត្ថភាព មន្ទីរពេទ្យស្រុកជាប់ព្រំដែន ដែលក្នុងគម្រោងមន្ទីរពេទ្យបង្អែកគោលដៅទាំង៦១ ក្នុងការពង្រឹងសមត្ថភាពផ្នែកសង្រ្គោះ ហើយត្រូវចុះតាមដានវឌ្ឍនភាពការងារនេះ ដើម្បីត្រៀមលក្ខណ:រួចជាស្រេចក្នុងការពិនិត្យ និងបម្រើសេវាសង្រ្គោះបន្ទាន់ ព្យាបាលករណីឈឺ របួស និងគ្រោះអាសន្នផ្សេងៗ។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ ត្រូវរៀបចំផែនការគ្រប់ជំហាន និងត្រៀមរៀបចំឱ្យបានរួចរាល់ផ្នែកធនធានមនុស្ស និងសម្ភារបរិក្ខារពេទ្យសំខាន់មួយចំនួន ដូចជាឱសថ ផ្នែកសង្រ្គោះបឋម ដើម្បីធានាបានការឆ្លើយតបបានទាន់ពេលវេលា។ ត្រូវបង្កើនការសហការ និងការជួយគាំទ្របច្ចេកទេសបន្ថែមពីថ្នាក់ជាតិ ដោយស្ថានភាពនេះ យើងត្រូវរួបរួមគ្នា សហការគ្នា រួមសុខទុក្ខជាមួយគ្នា។

សូមជម្រាបជូនថា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំមកឱសថសំខាន់ៗ ផ្តល់បន្ថែមដល់មន្ទីរពេទ្យ ចំនួន ៣៤មុខ។ មន្ទីរពេទ្យបង្អែកជាំក្សាន្ត មានទីតាំងចម្ងាយប្រមាណ២០គីឡូម៉ែតព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងអំណោយផលសម្រាប់ប្រជាជនរស់នៅតាមបណ្តាព្រំដែន ក្នុងការឆ្លើយតបតម្រូវការសេវាសុខភាពបន្ទាន់ដំបូង នៅពេលមានតម្រូវការ។









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ