ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលធានានូវសន្តិសុខស្បៀងជូនពលរដ្ឋខ្លួន ទោះគេបិទច្រកព្រំដែនជាមួយកម្ពុជាក្តី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីប្រទេសកម្ពុជាកំពុងមានបញ្ហាបិទច្រកព្រំដែន ជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ធានាបាននូវសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋរបស់ខ្លួនឯង ដោយមិនឲ្យគេមើលងាយដល់កម្ពុជាបន្តទៀតនោះឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់ជនរួមជាតិថា បើទោះបីពិភពលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្ដែប្រទេសកម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញផងដែរ។
សម្តេចធិបតីហ៊ុន ម៉ាណែត បានបន្ថែមទៀតថា កម្ពុជាទោះបីក្នុងស្ថានភាពលំបាក ដូចជាការបិទខ្ទប់ពេលមានវិបត្តិកូវីដ-១៩ ក៏កម្ពុជាធានាបានសន្ដិសុខស្បឿងរបស់ខ្លួន និងបញ្ហាផ្សេងៗទៀតដូចជាបញ្ហាការបិទច្រកព្រំដែនជាមួយថៃក្តី ក៏កម្ពុជាមានលទ្ធភាពធានាសន្ដិសុខស្បឿងគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានរំលឹកពីអតីតកាលរបស់កម្ពុជា ធ្លាប់ជួបប្រទះអស់ហើយ ទាំងបញ្ហាសន្ដិសុខ ស្បៀង សូម្បីកាលសម្ដេច នៅវ័យកុមារភាពកាលនោះ សម្ដេចតេជោ នៅជារដ្ឋមន្រ្ដីក្រសួងការបរទេស ៤០ឆ្នាំមុន (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ក៏មានបញ្ហាសន្ដិសុខស្បៀងដែរ ប៉ុន្តែទោះជាយ៉ាងណាពេលនេះកម្ពុជាធានាបាននូវសន្តិស្បៀងផ្ទៃក្នុងបាន រហូតអាចនាំ ចេញទៅក្រៅផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលត្រៀមរួចរាល់អស់ហើយសម្រាប់នាំចេញផលិតផលកសិកម្មរបស់កសិករទៅក្រៅប្រទេស ខណៈកម្ពុជាមានភាពរញ៉េរញ៉ៃជាមួយប្រទេសជិតខាងរយៈពេលយូរនោះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះដើម្បីអនុវត្ត តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះឡើយ។ ការអនុវត្តវិធានការនេះ គឺដើម្បីឆ្លើយតបទៅកាន់ទាហានថៃ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី ខណៈការបិទនេះ ក៏នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះផងដែរ៕ អត្ថបទបាន ចក់





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ