ព័ត៌មាន
កម្ពុជានឹងរៀបចំវេទិកា និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើមនាខែកញ្ញាខាងមុខ ដើម្បីលើកស្ទួយលើវិស័យធុរកិច្ច
បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) សហការជាមួយបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) និងរៀបចំដោយ ក្រុមហ៊ុន អាយដេន អេជិនស៊ី បានរៀបចំសន្និសីទសារព័ត៌មានជាផ្លូវការ ក្នុងការប្រកាសអំពី វេទិកាសហគ្រិនកំពូល និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ឆ្នាំ២០២៥ កាលពីថ្ងៃទី៣០ ខែមិថុនា នៅរាជធានីភ្នំពេញ។

លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា នៅក្នុងកម្មវិធីសន្និសីទនេះ បានមានប្រសាសន៍ឱ្យដឹងថា វេទិកាសហគ្រិនកំពូល និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ដែលនឹងប្រារព្ធឡើងនាខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ នឹងផ្តោតសំខាន់ទៅលើសារចម្បងមួយ ដែលមានចំណងជើងថា ពិភពលោកនឹងរីកចំរើនរុងរឿងនៅពេលដែលយើងសហការគ្នាជាធ្លុងមួយ។ សារនេះ មានវត្ថុបំណងក្នុងការរឹតបណ្តឹង និងបង្កើតភាពជាដៃគូល្អរវាងប្រទេស និងប្រទេសក្នុងតំបន់ លើកស្ទួយដំណើរការអភិវឌ្ឍលើវិស័យធុរកិច្ច ឌីជីថល និងបន្តកិច្ចការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា។ អ្វីដែលកាន់តែពិសេសឆ្នាំនេះ កម្មវិធីក៏មានការរួមបញ្ចូលសកម្មភាពក្នុងការផ្ទេរតំណែងជាប្រធាននៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន ដែលដឹកនាំដោយកម្ពុជា ទៅប្រទេសឡាវផងដែរ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ល្អមួយនៃភាពជាអ្នកដឹកនាំរបស់សហគ្រិនស្ត្រីក្នុងតំបន់។
លោក ជិន ថូមីត អ្នកដឹកនាំកម្មវិធី បានបញ្ជាក់ថា ភាពជោគជ័យនៃការប្រារព្ធនូវ វេទិកាសហគ្រិនកំពូល និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម តាំងពីឆ្នាំមុន មកដល់ឆ្នាំ២០២៥នេះ បានបន្តទៅមុខដោយមានការចូលរួមពីដៃគូសហការ និងអ្នកឧបត្ថម្ភដល់កម្មវិធីជាច្រើន ដែលមាននូវចក្ខុវិស័យរួមគ្នាក្នុងការលើកកម្ពស់សហគ្រិនស្ត្រីក្នុងតំបន់អាស៊ាន។
សូមជំរាបថា សន្និសីទសារព័ត៍មានដើម្បីប្រកាសអំពី វេទិកាសហគ្រិនកំពូល និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ឆ្នាំ២០២៥នេះ រួមមានគណៈធិបតីចំនួន ៤រូប មានដូចជា លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា, លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមគមន៍ទេសចរណ៍កម្ពុជា, លោកជំទាវ ចាន់ ភារី ប្រធានសមាគមន៍សហគ្រិនស្ត្រីកម្ពុជា, លោកស្រី សុខ ចិន្តា ប្រធាននាយកប្រតិបត្តិ MeKong Net។ សន្និសីទនេះបានប្រកាសយ៉ាងឱឡាឫកអំពីភាពរួចរាល់ និងសេចក្តីសោមនោស្សរីករាយក្នុងការធ្វើខ្លួនជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការទទួលភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមក្នុងវេទិកាធុរកិច្ចដ៏មានឥទ្ធិពលមួយនេះ ដែលមានបុព្វហេតុ លើកកម្ពស់ និងសាទរ ទៅកាន់សហគ្រិនស្ត្រីឆ្នើមទូទាំងអាស៊ីអាគ្នេយ៍៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ