ព័ត៌មាន
មន្ត្រីរាជការ ព្រះសង្ឃ និងពលរដ្ឋ គាំទ្រសំណើសម្ដេចតេជោធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិក្រុមជ្រុលនិយម
ស្វាយរៀង ៖ ព្រះសង្ឃ មន្ត្រីរាជការ ពលរដ្ឋខេត្តស្វាយរៀង ប្រកាសគាំទ្រសំណើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះរាជរដ្ឋាភិបាល ឱ្យពិនិត្យកែច្បាប់ដកសញ្ជាតិជនជ្រុលនិយមនៅក្រៅប្រទេស ដែល គប់គិតជាមួយបរទេសមកបំផ្លាញជាតិខ្លួន ។
ព្រះសង្ឃ មន្ត្រីរាជការ ពលរដ្ឋ ខេត្តស្វាយរៀង បានសង្ឃដីកា និងលើកឡើងថា ក្រុមជ្រុលនិយម តែងតែ ចិញ្ចឹមចិត្តចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបាននឹងកំពុងខិតខំកសាងអភិវឌ្ឍប្រទេស ពិសេសក្នុង កាលៈទេសៈនេះ កំពុងព្យាយាមទប់ទល់នឹងសត្រូវឈ្លានពាន ។
ព្រះសង្ឃ មន្ត្រីរាជការ ពលរដ្ឋ បានបញ្ជាក់ថាការដែលសម្ដេចតេជោ ស្នើឱ្យរាជរដ្ឋាភិបាលធ្វើកំណែ ច្បាប់ដកសញ្ជាតិពួកជ្រុលនិយម ពិតជាត្រឹមត្រូវ ពីព្រោះពួកជ្រុលនិយម មិនដែលមើលឃើញរាល់ទង្វើរបស់ រាជរដ្ឋាភិបាលធ្វើអ្វីល្អម្តងណានោះទេ ហើយពួកនេះតែងតែធ្វើការរិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាបាល ហើយពិសេសពួកនេះ តែងតែដើរញុះញង់ដល់ប្រទេសនានាឲ្យផ្អាកការធ្វើវិនិយោគ ក៏ដូចជាទំនាក់ទំនងការ ទូតជាមួយនឹងកម្ពុជាផងដែរ ៕
អត្ថបទ៖ ភា សារិត
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង