ព័ត៌មាន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាំយកក្រុមហ៊ុនធំៗទៅសម្ភាសន៍ពលករខ្មែរដែលមកពីថៃនៅច្រកព្រំដែន ដើម្បីផ្តល់ឱកាសការងារភ្លាមៗ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង (Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីផ្តល់ឱកាសការងារភ្លាមៗជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែន។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ក្នុងដំណើរចុះសួរសុខទុក្ខបងប្អូនពលករពីប្រទេសថៃ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ថា ក្រសួងបានរៀបចំស្តង់ពិព័រណ៌ការងារសម្រាប់តំបន់ PPSEZ, តំបន់ Zhejiang, សមាគម TAFTAC និងរោងចក្រ Spot Tech ដើម្បីផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មនៅតាមព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា៖«យើងមាន PPSEZ, Zhejiang, TAFTAC និងរោងចក្រ Spot Tech សុទ្ធតែត្រូវការកម្លាំងពលកម្មច្រើនណាស់ បើសរុបទៅ ក្នុងមួយសប្ដាហ៍ យើងរើសកម្លាំងពលកម្ម ២៥ម៉ឺនកន្លែង។ ក្នុងការនោះការងារនៅក្នុងរោងចក្រមានចំនួន ២១ម៉ឺនកន្លែង ហើយការងាររោងចក្រយើង ក៏មានលក្ខខណ្ឌការងារល្អដែរ គឺមានទាំងការថែទាំសុខភាព អត្ថប្រយោជន៍ផ្សេងៗ និងមានទាំងប្រាក់សោធននិវត្តន៍ផងដែរ»។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការនាំយកក្រុមហ៊ុនធំៗទៅសម្ភាសន៍ផ្តល់ការងារភ្លាមៗនេះ គឺជាការយកចិត្តទុកដាក់ដល់ពលករដែលត្រឡប់ពីប្រទេសថៃដើម្បីទទួលបានការងាភ្លាមៗ។
សូមបញ្ជាក់ថា មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងរង់ចាំទទួលស្វាគមន៍ និងផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ៕








-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ