ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «ក្រុមគ្រូពេទ្យ ផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើតវប្បធម៌ចែករំលែក អ្នកចេះ ចែករំលែកដល់អ្នកមិនទាន់ចេះ»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា៖ ក្រុមគ្រូពេទ្យ ផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើតវប្បធម៌ចែករំលែក អ្នកចេះ ចែករំលែកដល់អ្នកមិនទាន់ចេះ។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងសន្និសីទវិទ្យាសាស្រ្តប្រចំាឆ្នាំស្តីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ» ដោយមានការចូលរួមពីឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមថាសន្និសីទវិទ្យាសាស្រ្តនេះ នឹងក្លាយជាវេទិកា នៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។ សន្និសីទវិទ្យាសាស្រ្តមានរយៈពេល ០២ថ្ងៃនេះ នឹងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ត និងលទ្ធផលស្រាវជ្រាវថ្មីៗ ព្រមទាំងផ្តល់ឱកាសជូនវាគ្មិន និងក្រុមគ្រូពេទ្យកម្ពុជា ប្រកបដោយសក្តានុពល ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ លើការងារស្រាវជ្រាវ ទាក់ទងនឹងប្រធានបទ ចំនួន៤សំខាន់ៗរួមមាន៖ ភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) មេរោគ papillomavirus humain (HPV) ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន ជំងឺមហារីកថ្លើម (Hepatocellular carcinoma) និងជំងឺទឹកនោមផ្អែម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍មួយចំនួន ដល់អង្គសន្និសីទ ដើម្បីជាកិច្ចពិភាក្សាឱ្យបានផុសផុល បង្កើតនូវគំនិតស្រាវជ្រាវ នវានុវត្តន៍ សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺ ដោយ៖
១) គ្រប់មូលដ្ឋានសុខាភិបាល ខិតខំពង្រឹងការលើកកម្ពស់ការអប់រំសុខភាពដល់ប្រជាជន តាមគ្រប់រូបភាព ដោយខិតខំជំរុញការចូលរួមរបស់សាធារណជន និងលើកកម្ពស់ការយល់ដឹងលើការការពារជំងឺមិនឆ្លង និងប្រព័ន្ធភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។
២) បន្តពង្រឹងនិយ័តកម្មឱសថឱ្យបានម៉ឺងម៉ាត់ ទាំងការផលិត ការលក់ ការចែកចាយ និងការតាមដានគុណភាព សុវត្ថិភាព និងការផ្សព្វផ្សាយ ឱសថ និងខិតខំគ្រប់មធ្យោបាយ ពង្រឹងការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវ ជាពិសេសឱសថដែលតម្រូវឱ្យមានវេជ្ជបញ្ជា។
៣) ជំរុញការសហការយ៉ាងជិតស្និទ្ធជាអន្តរវិស័យ និងអន្តរអង្គភាព ដើម្បីដោះស្រាយបញ្ហាជំងឺមិនឆ្លង និងមូលហេតុនៃការកើនឡើងនៃភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។
៤) ពង្រឹងយន្តការតាមដានឱ្យមានប្រសិទ្ធភាព ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចអន្តរាគមន៍នានា ដោះស្រាយបញ្ហាសុខភាពទាន់ពេលវេលាជូនប្រជាជន។
៥) ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ ព្យាបាលអ្នកជំងឺទាំងអស់ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយសិក្សារៀនសូត្រចំណេះដឹងថ្មីៗ និងមានបច្ចុប្បន្នភាពជាប្រចាំ។
៦) ខិតខំធ្វើការស្រាវជ្រាវ នវានុវត្តន៍លើបច្ចេកទេសព្យាបាលអ្នកជំងឺ ដោយផ្តោតលើភាពប្រឈមបច្ចុប្បន្នចំពោះមុខ។
៧) ពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ អន្តរជំនាញ អន្តរវិស័យ ជាមួយដៃគូ ដើម្បីគាំទ្រដល់ការព្យាបាល ថែទាំសុខភាពជូនប្រជាជនយើង។
បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យ បានគូសរំលេកនូវចំនុចគន្លឹះសំខាន់ៗ មួយចំនួន ដល់សាកលវិទ្យាល័យ និងក្រុមគ្រូពេទ្យ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ៖ ១) សាកលវិទ្យាល័យត្រូវស្គាល់ពីតួនាទីសំខាន់ ដែលជាមជ្ឈមណ្ឌលកណ្តាលរបស់ក្រសួង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើគុណភាព ក្រមសីលធម៌ ជាពិសេសជំនាញបច្ចេកទេស ២) សាកលវិទ្យាល័យ និងផ្នែកពាក់ព័ន្ធ ត្រូវវិនិយោគលើការបណ្តុះបណ្តាលបន្ត ស្ថិតក្នុងភាពចាំបាច់ ដើម្បីបង្កើនសមត្ថភាពជំនាញឯកទេសបន្តទៀត និងបង្កើនវប្បធម៌ចែករំលែក ឱ្យបានចេះ និងដឹងដូចគ្នា ៣) លើកកម្ពស់សមត្ថភាព ដោយចេះទទួលអ្នកជំងឺ ផ្តល់ដល់អ្នកជំងឺនូវការជឿទុកចិត្ត និងស្នាមញញឹម ៤) លើកទឹកចិត្តក្នុងការស្រាវជ្រាវ និងនវានុវត្តន៍ ស្របតាមបរិបទរបស់យើង ដោយត្រូវចង់ចេះ ចង់ដឹង ចង់ឆ្ងល់ និងបំពេញការងារដោយស្មារតីទទួលខុសត្រូវ ៥) ត្រូវមានគោលគំនិតក្នុងការចែករំលែក ដើម្បីសុខភាពប្រជាពលរដ្ឋ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺ ធ្វើយ៉ាងណាឱ្យប្រព័ន្ធសុខាភិបាល ដែលមានភាពរឹងមាំ សមស្របតាមតម្រូវការដែលកាន់តែមានសមត្ថភាព ប្រកបដោយគុណធម៌។
ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ តាមរយៈសន្និសីទនេះ នឹងផ្តល់ឱកាសក្នុងការផ្តល់ជាអត្ថប្រយោជន៍ ដែលនឹងទទួលបានការចែករំលែកបទពិសោធន៍ ទទួលបានចម្លើយពី សាស្រ្តាចារ្យជំនាញ និងត្រូវយកចំណេះដឹងនេះ ទៅរៀបចំបំពេញការងារ និងអនុវត្តឱ្យស្របតាមសភាពការ ដែលក្លាយជាស្តង់ដាមួយប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងថា សន្នីសិទវិទ្យាសាស្រ្តនេះ គ្រោងរៀបចំក្នុងរយៈពេល០២ថ្ងៃ មិនគ្រាន់តែជាវេទិកា សំរាប់ចែករំលែកនូវចំណេះដឹងតែប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិកាមួយ សំរាប់ជំរុញទៅរកវិថីថ្មីៗថែមទៀត លើការងារស្រាវជ្រាវ រៀបចំគោលនយោបាយ នវានុវត្តន៏ និងបង្កើតភាពជាដៃគូរ ដើម្បីដោះស្រាយបញ្ហាសុខភាព ដែលមានក្នុងប្រធានបទទាំងបួន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា។ សន្និសិទ្ធនេះប្រមូលមកនូវបទបង្ហាញរបស់វាគ្មិន ជាសាស្រ្តាចារ្យមកពីបណ្ឌិត្យសភាជាតិវេជ្ជសាស្រ្តបារាំង និងវាគ្មិនជាតិជាសាស្រ្តាចារ្យ គ្រូពេទ្យកម្ពុជាដែលមកពីសមាគមគ្រូពេទ្យ មន្ទីរពេទ្យជាតិ និងការពិភាក្សាក្រុម (Panel discussion)។ បន្ថែមនេះ សាកលវិទ្យាល័យ ក៏គ្រោងរៀបចំឱ្យមានការពិភាក្សាក្រោយសន្នីសិទ (Post conference) ដើម្បីអភិវឌ្ឍ សំណើគម្រោងស្រាវជ្រាវពាក់ព័ន្ធនឹងប្រធានបទទាំងបួននេះផងដែរ។
សន្និសីទនេះរៀបចំឡើងដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយបណ្ឌិត្យសភាជាតិវេជ្ជសាស្ត្របារាំង ដែលមានការអញ្ជើញចូលរួមពី ថ្នាកដឹកនាំក្រសួងសុខាភិបាល អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ មន្ទីរពេទ្យជាតិ វិទ្យាស្ថានជាតិ និងមជ្ឈមណ្ឌលជាតិ, មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត គណៈគ្រូពេទ្យ និងសមាគមគ្រូពេទ្យ អង្គការ-ក្រុមហ៊ុនអន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្រ្តី-បុគ្គលិក និងនិស្សិតនៃស.វ.ស និងតាមប្រព័ន្ធនិម្មិត Zoom សរុបជិត ១,០០០នាក់៕
អត្ថបទ រដ្ឋា

-
កីឡា1 week ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន6 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន2 days ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
-
ព័ត៌មាន4 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព