ព័ត៌មាន
ស្ថានអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា (CGTI) រួមគ្នាផ្តល់ជំនួយមនុស្ស ធម៌ដល់សិស្សនិងកុមារដែលសិក្សារនិងកំពុងស្នាក់នៅក្នុងអង្គការអរុណរះកម្ពុជា (Sunrise Cambodia)
(កណ្តាល) ស្ថានអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានបណ្តុះ បណ្តាលសម្លៀកបំពាក់កម្ពុជា (CGTI) បានរួមគ្នាផ្តល់ជំនួយមនុស្សធម៌ជាទូរសោរចាក់ផ្ទាល់ខ្លួនចំនួន ៤៨ ទូរ ដល់សិស្សនិងកុមារដែលសិក្សារនិងកំពុងស្នាក់នៅក្នុងអង្គការអរុណរះកម្ពុជា (Sunrise Cambodia) ដែលជាមជ្ឈមណ្ឌលអប់រំ និងថែទាំសិស្ស និងកុមារនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមបាវចនារួមគ្នា “អំណោយមួយ បេះដូងពីរ គ្រប់យ៉ាងសម្រាប់គំនិតភ្លឺស្វាង”នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយប្រព្រឹត្តឡើងពោរពេញដោយភាពរីករាយ ខណះមានការសម្តែងសិល្បះប្រពៃណីបុរាណខ្មែរជាច្រើនទម្រង់ពី សំណាក់សិស្សានុសិស្ស ,ការដើរទស្សនកិច្ចតាមថ្នាក់ រៀនដោយភ្ជាប់ទំនាក់ទំនងដ៏មានន័យរវាងភ្ញៀវ និងសិស្សវ័យក្មេង។រួមទាំងថតរូបជាក្រុម និងអាហារថ្ងៃត្រង់រួមគ្នាជាមួយសិស្សដែលបាននាំនូវដំណើរទស្សនកិច្ចយ៉ាងកក់ក្តៅ ។
ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេស Cyprus ប្រចាំកម្ពុជា បានចែករំលែកថា “យើងជឿថាការធ្វើដំណើររបស់កុមារតាមរយៈការអប់រំត្រូវបានគាំទ្រមិនត្រឹមតែដោយមេរៀនប៉ុណ្ណោះទេ ប៉ុន្តែដោយសេចក្តីថ្លៃថ្នូរ ការយកចិត្តទុកដាក់ និងការលួងលោមជាប្រចាំថ្ងៃ។ អំណោយជា ទូរមានសោរចាក់ផ្ទាល់ខ្លួនទាំងនេះ គឺជាកាយវិការសាមញ្ញមួយដើម្បីជួយឲ្យសិស្សគ្រប់រូបមានអារម្មណ៍សុវត្ថិភាព និង មានតម្លៃ ។
ដោយឡែកលោក Andrew Tey នាយកមជ្ឈ មណ្ឌល CGTI ក៍បានថ្លែងថា អំណោយមនុស្សធម៌នៅ ពេលនេះគឺជាផ្នែកមួយនៃអ្វីដែលផ្តល់ឱ្យសិស្សនិងកុមារមានអារម្មណ៍នៃការទទួលខុសត្រូវ និង មោទនភាពនៅ ក្នុងបរិយាកាសសិក្សារបស់ពួកគេ។ដោយលោកបញ្ជាក់ថា នឹងបន្តផ្តល់ជំនួយជាបន្តបន្ទាប់ទៀតសម្រាប់សិស្សនិង កុមារនៅក្នុងអង្គការនេះ។
សម្រាប់ការរួមចំណែកដ៏សប្បុរសធម៌នេះលោកស្រី Tracey Shelton នាយកប្រចាំប្រទេសនៃ Sunrise Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយថ្លែងថា អំណោយបរិច្ចាកនៅពេលនេះ គឺមានន័យខ្លាំងណាស់សម្រាប់សិស្សរបស់យើង ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់ពួកគេ ។ លោកស្រីបន្តថា ” គំនិតផ្តួចផ្តើមសហការនេះ បង្ហាញពីថាមពលនៃភាពជាដៃគូដែលមានគោលបំណង និង ជំនឿរួមគ្នាដែលជម្រុញដល់សិស្សគ្រប់រូបកាន់តែរីក ចម្រើននៅក្នុងការសិក្សានិងការរស់នៅរបស់ពួកគេ ។
សូមជម្រាបថា អង្គការអរុណរះកម្ពុជា (Sunrise Cambodia ) គឺជា ស្ថាប័នមិនរកប្រាក់ចំណេញ ដ៏ល្បីល្បាញមួយកំពុងធ្វើការនៅលើទឹកដីប្រទេសកម្ពុជា ដើម្បីផ្ដល់ជំនួយចាំបាច់ទៅដល់កុមារងាយរងគ្រោះ គ្រួសារកំពុងមានការលំបាក និងសហគមន៍ក្រីក្រ នៅក្នុងខេត្តក្រីក្របំផុតនៃប្រទេសកម្ពុជា ។
គម្រោងរបស់អង្គការអរុណរះកម្ពុជា បានចាប់ផ្ដើមនៅអំឡុងឆ្នាំ 1990 នៅពេលដែលជនជាតិ អូស្រ្តាលីភាគខាងត្បូងម្នាក់ ឈ្មោះ ហ្សេរ៉ាល់ឌីន ខុក្ស បានទៅជួយសង្រ្គោះកុមារកំព្រាមួយក្រុមដែលបានតស៊ូរស់យ៉ាងលំបាកដោយខ្លួនឯងនៅតាមព្រំដែនថៃ។ ក្មេងៗកំព្រាទាំងនេះគឺបាត់បង់ ឪពុកម្តាយ ជីដូនជីតា នៅក្នុងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត។ ហ្សេរ៉ាល់ឌីន ក៏បានក្លាយជា «ម្ដាយរបស់កុមារជាច្រើន» ពេលដែលគាត់បានរើសយកកុមារតាមចញ្ចើមថ្នល់ កុមារកំព្រា កុមារពិការភាព មកចិញ្ចឹម ផ្ដល់អាហារ កន្លែងស្នាក់នៅ ការ អប់រំ និង សេចក្ដីស្រឡាញ់។ ហើយអង្គការនេះបន្តផ្តល់ការថែទាំពេញលេញដល់កុមារកំព្រា កុមារដែលត្រូវបានជួញដូរកុមារដែលត្រូវបានបោះបង់ចោល កុមារដែលមានពិការភាព និងកុមារក្រីក្រ ហើយអង្គការក៏កំពុងតែបង្កើតគម្រោងដែលមានលក្ខណៈវិនិច្ឆ័យគ្រប់ជ្រុង ជ្រោយ ដោយផ្តោតលើការអភិវឌ្ឍកម្ម វិធីអប់រំ ដែលមានគុណភាព និងឱកាសសម្រាប់កុមារងាយរងគ្រោះទាំងនេះ។
មជ្ឈមណ្ឌលសិក្សាអរុណរះមានកម្មវិធីសិក្សាជាច្រើនមុខវិជ្ជាដោយឥតគិតថ្លៃឡើយដូចជា ភាសាអង់គ្លេសនៅកម្រិតផ្សេងៗគ្នា (ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់កម្រិតបឋមសិក្សា) ភាសាចិនកុកងឺ ការសិក្សាកុំព្យូទ័រ និងរបាំប្រពៃណីខ្មែរ និងតន្ត្រី បុរាណ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ។ លើសពីនេះក៍មានថ្នាក់ជំនាញក្រៅម៉ោងក្នុងវិស័យប្រដាល់ សិល្បះរបាំប្រពៃណីខ្មែរ កីឡាវាយកូនបាល់ សិល្បៈ បាល់ឱប ព្យាណូ និងហ្គីតា ត្រូវបានផ្តល់ជូននៅពេលល្ងាច និងចុងសប្តាហ៍។ ចាប់តាំងពីឆ្នាំ 2022 ដល់ឆមាសទី 1 នៃឆ្នាំ 2025 មជ្ឈមណ្ឌលបានផ្ដល់ថ្នាក់កម្មវិធីសិក្សាបន្ថែមដល់សិស្ស 2,387 នាក់ ដែលមកពីមណ្ឌលថែទាំលំនៅដ្ឋាន និងសហគមន៍ ។ នៅក្នុងឆមាសទីមួយនៃឆ្នាំ 2025 សិស្សចំនួន601នាក់ (311 ស្រី) ដែលសិក្សាគ្រប់ថ្នាក់នៅមជ្ឈមណ្ឌលនេះ។ចាប់ពីឆ្នាំ 2022 ដល់ត្រីមាសទី1នៃឆ្នាំ 2025 មជ្ឈមណ្ឌលបានផ្ទុកកុមារដែលងាយរងគ្រោះបំផុតចំនួន 214នាក់ (ស្រី 87 នាក់) រួមទាំងកុមារពិការផងដែរដោយផ្តល់ឱ្យពួកគេនូវអាហារទទួលទាន កន្លែងគេង ការអប់រំ ការថែ ទាំសុខភាព និងសេចក្តីស្រឡាញ់ជាច្រើន ៕ អត្ថបទ.ភារម្យ

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥