ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ
កំពង់ធំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ធំទាំងអស់ ។
-សម្ដេចធិបតី សម្ដែងការអបអរសាទរចំពោះទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី ដែលទីតាំងនេះ សម្រាប់រយៈពេលវែងឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈររបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្លាំងសាមគ្គីគ្នារបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារួបរួមគ្នាកសាងស្នាក់ការគណបក្ស ខេត្តកំពង់ធំ បង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំ និងកម្លាំងរួបរួមសាមគ្គីគ្នារបស់សមាជិកគណបក្ស ខណៈការសាងសង់ស្នាក់ការបក្សនេះក៏បង្ហាញពីការដឹកនាំរឹងមាំរបស់គណបក្សនៅជាមួយប្រជាជនយូរអង្វែងទៅមុខ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ មានចំនួន៨២ភាគរយប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយមិនបានជឿទៅតាមការញុះញង់របស់គណបក្សប្រឆាំង ប៉ុន្តែប្រជាពលរដ្ឋបានជឿជាក់យ៉ាងច្បាស់ ទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កាលពីមុនភូមិសាស្ត្រខេត្តកំពង់ធំ មានការប្រយុទ្ធគ្នាហេដ្ឋារចនាសម្ព័ន្ធត្រូវបានខ្ទេចខ្ធី ការធ្វើដំណើរមានការលំបាកចំណាយពេលពីភ្នំពេញ មកដល់ខេត្តកំពង់ធំ រយៈពេល៨ម៉ោង ប៉ុន្តែបច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិជាប់ពីខេត្តមួយទៅខេត្តមួយងាយស្រួលក្នុងការធ្វើដំណើរក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការផ្លាស់ប្ដូរអ្នកដឹកនាំនយោបាយ ក្នុងប្រទេសនីមួយៗ មានការលំបាកណាស់ ធ្វើឲ្យប្រទេសមានសង្គ្រាម គ្មានលំនឹងសេដ្ឋកិច្ច និងគោលនយោបាយក្នុងការអភិវឌ្ឍប្រទេស ពីព្រោះដោយសារប្រទេសមានសង្គ្រាមផ្លូវអ្នកនយោបាយ ។
-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ មកដល់ម៉ោងនេះ គ្មានគណបក្សណាដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជននោះបានទេ។ សូមបងប្អូនប្រជាពលរដ្ឋទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ការដឹកនាំរបស់គណបក្សប្រជាជន គ្មានការរើសអើងនិន្នាការនោះទេ។ ដោយសារប្រជាពលរដ្ឋមើលឃើញជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនបានជួយជីវិតប្រជាពលរដ្ឋច្រើនណាស់ មានធំៗ៣ ទី១-ការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ទី២-នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យខ្មែរមានការបង្រួបបង្រួមជាតិ ឯកភាពទឹកដីតែមួយ កងទ័ពតែមួយ និងទី៣-ការសង្គ្រោះប្រជាពលរដ្ឋឲ្យឆ្លងផុតពីជំងឺកូវីដ-19។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កាលពីមុន ខេត្តកំពង់ធំ គេទៅហួសមកហួស ប៉ុន្ដែបន្តិចទៀតលែងទៅហួសមកហួសហើយ ប៉ុន្ដែ ទៅឈប់មកឈប់ ទាំងទេសចរ និងការវិនិយោគ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ សាសនានីមួយៗមានមូលដ្ឋាន មានក្រមប្រតិបត្តិត្រឹមត្រូវ! យើងគោរពសាសនា ប៉ុន្ដែអ្នកខ្លះយកសាសនាទៅបម្រើផលប្រយោជន៍ខ្លួនឯង ប្រតិបត្តិខុស ត្រូវសិក្សាពិនិត្យឱ្យច្បាស់លាស់កុំឱ្យពលរដ្ឋយល់ច្រឡំ ព្រោះមានឥសីខ្លះមានប្រពន្ធ ចុះបិណ្ឌបាត ជាដើម។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំឱ្យក្រសួងវប្បធម៌ បន្តពិនិត្យឱ្យបានច្បាស់លាស់ពាក់ព័ន្ធអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសតិចតុក ផ្សព្វផ្សាយចេញកេរខ្មាសហួសប្រមាណ ត្រូវធ្វើការអប់រំ ណែនាំកុំឱ្យប្រព្រឹត្តហួសប្រព្រៃណី ទំនៀមទម្លាប់ខ្មែរ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការពារសុខសន្ដិភាព និងសុវត្ថិភាពសង្គម នៅតែជាគោលដៅចម្បងរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជានឹងមិនធ្វើអ្វីឱ្យខូចខាតប្រយោជន៍ជាតិនោះទេ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមថា បើអ្នកមិនបានខុសកុំភ័យដែលរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលគប់គិតជាមួយបរទេសប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ ខណៈច្បាប់នេះ មានប្រទេសចំនួន ១៥៤ ប្រទេសនៅលើពិភពលោកមានច្បាប់នេះ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើសម្រាប់ប្រជាជន និងប្រទេសជាតិ។
– សម្ដេចធិបតី បញ្ជាក់ថា ខេត្តកំពង់ធំនឹងក្លាយជា សួនឧស្សាហកម្មស្វាយចន្ទី ខណៈរាជរដ្ឋាភិបាលសម្ដេចផ្ទាល់ បានដាក់ចេញយុទ្ធសាស្រ្ដរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនវិនិយោគផ្ទាល់នៅខេត្តនេះ ដើម្បីប្រែក្លាយជាអធិរាជស្វាយចន្ទីនាពេលខាងមុខ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ខេត្តកំពង់ធំនឹងក្លាយជាកន្លែង ទៅ Stop មក Stop ដោយបេះដូង ខណៈសម្ដេចឱ្យតែមកកាន់ខេត្តនេះមិនដែលភ្លេចទេ សាច់គោងៀត និងបាយដំណើប។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ រៀបចំហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ បង្កើតបរិស្ថាន និងជំរុញការដាំដុះ សហការជាមួយធនាគារអាស៊ី ឲ្យមានភាពប្រទាក់ក្រឡាគ្នាគ្រប់ខេត្ត កាត់បន្ថយការនាំចូលពីបរទេស ដើម្បីធានាការផ្គត់ផ្គង់ខ្លួនឯងបាន ដើម្បីបម្រើប្រជាពលរដ្ឋ ។
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប