ព័ត៌មាន
សម្តេចតេជោ៖ ថ្ងៃទី១១កក្កដានេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដកសញ្ជាតិ ជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋសភាកម្ពុជានឹងកោះប្រជុំ ដើម្បីពិភាក្សាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញស្តីពីការដកសញ្ជាតិ ជនជាតិខ្មែរណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯងហើយ ដោយកិច្ចប្រជុំនេះគឺគ្មានការប្រែប្រួលនោះឡើយ ហើយអ្នកណាចង់និយាយអ្វីក៏មិនខ្វល់ដែរ។

ផ្ញើសារចេញពីខេត្តព្រៃវែង ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅក្រុមប្រឆាំង ជាពិសេសពួកឧទ្ទាមក្រៅច្បាប់ថា រដ្ឋសភានឹងបើកកិច្ចប្រជុំឆាប់ៗនេះ ដើម្បីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដកសញ្ជាតិហើយ ដោយសារតែពួកទាំងនោះបានធ្វើរឿងមិនគប្បីចំពោះជាតិ ពោលគឺឃុបឃិតជាមួយបរទេស ជាពិសេសទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃតែម្តង។

សូមបញ្ជាក់ថា ក្នុងឱកាសជួបជាមួយអង្គបោះឆ្នោត ក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់ នៅខេត្តព្រះវិហារកាលពីចុងខែកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាយោបល់ និងណែនាំទៅក្រសួងយុត្តិធម៌ឲ្យធ្វើការសិក្សា និងពិចារណាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញចំពោះជនណាដែលឃុបឃិតជាមួយបរទេសដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិសាសន៍ឯង ជាពិសេសគឺករណីដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសនេះតែម្តង។
ក្នុងឱកាសសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានសម្តែងការហួសចិត្តចំពោះមេក្រុមឧទ្ទាមក្រៅច្បាប់នោះដែរ ដែលបានជិះទូកមិនពុលរលកសោះ បែរជាផ្តាំមកសម្តេចថាសុខភាពគេនៅល្អ ខណៈវិដេអូឃ្លីបពីជននេះផ្ញើមកសម្តេចនោះក្នុងគោលបំណងចង់ឲ្យសម្តេចឆ្លើយឆ្លងជាមួយគេដើម្បីឡើងកូដ។ តែយ៉ាងណាក៏ដោយសម្តេចបានបញ្ជាក់ថា សម្តេចមិនធ្វើការឆ្លើយតបនោះឡើយ ប៉ុន្តែមានយុវជនជំនាន់ក្រោយ ដែលគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជាបានវាយបកទៅវិញយ៉ាងចាស់ដៃដល់ជននេះផងដែរ៕ អត្ថបទ៖ បាន ចក់







-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ