ព័ត៌មាន
សម្តេចតេជោ៖ ចាប់ពីពេលនេះទៅ ដាច់ខាតឈប់ទិញប្រេង អគ្គិសនី អ៊ិនធើណែតពីថៃ ដើម្បីបង្ការពេលក្រោយកុំឲ្យគេគំរាមកំហែងខ្មែរទៀត
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅ ត្រូវតែបញ្ឈប់ទិញប្រេងឥន្ធនៈ ឧស្ម័ន អ៊ីនធើណែត អគ្គិសនី និងបញ្ឈប់ ចាក់បញ្ចាំងរឿងថៃដាច់ខាត នៅលើស្ថានីយទូរទស្សន៍ខ្មែរ ដើម្បីបង្ការការគំរាមកំហែង នាពេលខាងមុខ ពេលដែលកម្ពុជាមានបញ្ហាជាមួយថៃទៀតនោះ។
ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីកុំឲ្យគេគំរាមកំហែងនៅពេលក្រោយទៀតនោះ ត្រូវតែបញ្ឈប់ទិញប្រេង អ៊ិនធ្វើណែត អគ្គិសនីពីថៃតទៅទៀត ដើម្បីកុំឲ្យកម្ពុជាយើងជួបការលំបាកពេលក្រោយ រួមទាំងការប្រមាថពីភាគីថៃបន្តទៀត ខណៈពេលកន្លងទៅ គេបានគំរាមកំហែងខ្មែរ និងមើលងាយខ្មែរខ្លាំងណាស់ លើបញ្ហានេះ មុនដែលកម្ពុជាយើងបញ្ឈប់ការប្រើប្រាស់របស់ទាំងនេះពីគេនោះ។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ហើយបច្ចុប្បន្នជារដ្ឋមន្រ្តីការបរទេសថៃ ឲ្យមានការឆ្លើយតប និងបញ្ជាក់ឲ្យបានច្បាស់ផងដែរ ដែលបានចោទកម្ពុជាថា នៅបន្តប្រើប្រាស់អគ្គិសនីខ្លួនចំនួន៦កន្លែងទៀតនោះផងដែរ។ ទាក់ទងនឹងបញ្ហារវាងកម្ពុជា និងថៃនាពេលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា ភាគីថៃមិនត្រឹមតែកុហក់ប្រជាជនខ្លួនឯង និងប្រជាជនកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងធ្វើការភួតកុហក់ពិភពលោកទាំងមូលផងដែរ។
នៅក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឲ្យ ដឹងផងដែរថា កាលពីចុងខែមិថុនា ឆ្នាំ២០២៥ កន្លងទីថ្មីៗនេះ កប៉ាល់ថៃមួយគ្រឿងបានលួចដឹកប្រេង ចូលមកកម្ពុជា ប៉ុន្តែត្រូវបានទាហានជើងទឹកកម្ពុជា ធ្វើការបណ្តេញចេញទៅវិញភ្លាមៗផងដែរ។ សម្តេច ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុន ភីធីធីរបស់ថៃ គឺជាក្រុមហ៊ុនរបស់រដ្ឋថៃ៕ អត្ថបទបាន ចក់












-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ