ព័ត៌មាន
សម្ដេចធិបតី ផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមកុំភ័យចំពោះច្បាប់ដកសញ្ជាតិខ្មែរ បើអ្នកមិនបានប្រព្រឹត្តខុស
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា កុំភ័យបើខ្លួនមិនខុស ដែលរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិជនទាំងឡាយណា ដែលគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជនជាតិខ្មែរ ពីព្រោះច្បាប់នេះ អនុវត្តតែចំពោះជនក្បត់ជាតិមានទោសទណ្ឌធ្ងន់ធ្ងរ ទៅចូលដៃជាមួយបរទេសមកបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះ ដោយមិនបង្កផលប៉ះពាល់ដល់អ្នកដែលប្រឆាំងដើម្បីផលប្រយោជន៍ជាតិពិតប្រាកដនោះទេ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចំអកទៅក្រុមប្រឆាំងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ម្សិលមិញនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំបឋម និងកិច្ចប្រជុំពេញអង្គ ពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិ ដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក្រុមប្រឹក្សាធម្មនុញ្ញបានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូថា សេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជាគឺអាចធ្វើទៅបាន។
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ