ព័ត៌មាន
សម្ដេចធិបតី៖ ខេត្តកំពង់ធំកំពុងវិវត្តជាសួនឧស្សាហកម្មស្វាយចន្ទី ខណៈនៅជិតផ្លូវទឹកព្រែកជីកហ្វូណនតេជោ
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ជាពិសេសសម្ដេចផ្ទាល់ បាននឹងកំពុងជំរុញឱ្យ ខេត្តកំពង់ធំ វិវត្តក្លាយទៅជាជាសួនឧស្សាហកម្មកែច្នៃស្វាយចន្ទីធំជាងគេ និងដូងគេនៅកម្ពុជា និងអាចក្លាយជាចំណុចផ្ដួចផ្ដើមឱ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីទៅថ្ងៃអនាគតផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ ខេត្តកំពង់ធំ កាលពីមុន គឺជាខេត្តដែលកំសត់ជាងគេមួយរបស់កម្ពុជា ពីព្រោះត្រូវបានទេសចរ វិនិយោគិនទៅហួសមកហួស ប៉ុន្ដែនៅពេលនេះ បានក្លាយជាខេត្តដែលគេទៅឈប់ មកឈប់វិញ តាមរយៈដាក់ចេញគោលនយោបាយវិនិយោគ អភិវឌ្ឍ និងរៀបចំហេដ្ឋារចនាសម្ព៍ន្ធពាក់ព័ន្ធនានាបានស្អាត។ សម្ដេចបញ្ជាក់ថា ដោយសារកត្តាអំណោផល ខេត្តកំពង់ធំជាខេត្តដែលមានចំណុចកណ្ដាលនៃប្រទេសកម្ពុជា និងជាខេត្តដែលនៅជិតព្រែកជីកហ្វូណនតេជោផងនោះ ទើបខេត្តនេះត្រូវបានជ្រើសរើសជាខេត្តជំរុញការវិនិយោគលើដំណាំ និងការកែច្នៃស្វាយចន្ទី។
បើតាម ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំជាខេត្តដែលពឹងផ្អែកលើកវិស័យកសិកម្ម ដែលក្នុងនោះ ការបង្កបង្កើន ផលដំណាំស្រូវរបស់ប្រជាពលរដ្ឋទាំងស្រូវប្រាំង និងស្រូវវស្សាមានចំនួនប្រមាណ ៣០ ម៉ឺនហិកតា ដែលផ្តល់ ទិន្នផលបានប្រមាណជាង ១ លានតោន។ ក្រៅពីដំណាំស្រូវ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន ១៥២.៦១១ ហ.ត ក្នុងនោះ ប្រមូលផលបាន ១៤៧.៧០០ ហ.ត បរិមាណផល ២២១.៥៥០ តោន និង មានក្រុមហ៊ុនសិប្បកម្ម សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ១២ កន្លែង។ ដំណាំដំឡូងមីមានចំនួន ៥១.៩៨៦ ហ.ត បរិមាណផលសរុប ១.១៤៣.៦៩២ តោន, ស្វាយកែវល្មៀតមាន ៩.៧៤៧ ហ.ត មានផ្ទៃដីប្រមូលផល ៧.៨៧៥ ហ.ត បរិមាណផល ១២៩.៩៣៧ តោន។












-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ