ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកព្រះរាជទាន ព្រះវររាជមាតាជាតិខ្មែរ ជូនដល់កងទ័ពជួរមុខ ខេត្តឧត្តរមានជ័យ
បន្ថែមពីលើជំនួយដែលជាការចូលរួមបរិច្ចាគបងប្អូនជនរួមជាតិទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក. ) ក៏បាននាំយកនូវព្រះរាជទានដ៏ថ្លៃថ្លាបំផុតនរបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យកមកជូនដល់កងទ័ពជួរមុខនៅទិសទី២ និងទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ។
ព្រះរាជទានដ៏ថ្លៃថ្លា គឺជាការសព្វព្រះរាជឫទ័យនៃសម្ដេចយាយ ដែលទ្រង់ប្រោសព្រះរាជទាន ព្រះរាជទ្រព្យដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការធ្វើសកម្មភាពសង្គមរបស់ខ្លួន នាឱកាសដែលគណៈប្រតិភូបានចូលក្រាបថ្វាយបង្គំគាល់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ ដោយបានទទួលព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រុមគ្រួសារ ស.ស.យ.ក. បានមូលមតិ និងឯកភាពគ្នាថា នឹងយកមកចូលរួមជួយដល់កងទ័ពទាំងអស់។
សាជាថ្មីម្ដងទៀត ទូលព្រះបង្គំជាខ្ញុំ ជាកូនចៅ សូមសម្ដែងថ្វាយនូវកតញ្ញូកតវេទីដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្ដេចយាយ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ដល់ប្រជានុរាស្រ្តគ្រប់ទីកន្លែង តាមរយៈព្រះរាជអំណោយ និងព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខដល់កូនចៅនៅជួរមុខ។អត្ថបទ៖គឹមហុក






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ