ព័ត៌មាន
ស្រ្តីខ្មែរម្នាក់ឈឺពោះសម្រាលកូនភាគីថៃមិនយកចិត្តទុកដាក់ បញ្ជូនឱ្យដើរថ្មើរជើង តាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវក្រុមការងារប្រចាំការអន្តរគមន៍បញ្ជូនទៅមន្ទីរពេទ្យ សម្រាលកូនដោយជោគជ័យ
បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ ពលករខ្មែរម្នាក់ឈ្មោះ សេង កែវមុនី ឈឺពោះសម្រាលកូន នៅក្នុងទឹកដីប្រទេសថៃ ខណៈ ធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ តែភាគីថៃមិនយកចិត្តទុកដាក់ បែរជាបញ្ជូនស្រ្តីខាងលើដើរដោយថ្មើជើង ឆ្លងស្ពានព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត ចូលមកម្ពុជាវិញ សូម្បីតែរថយន្តសង្គ្រោះបន្ទាន់ក៏ភាគីថៃមិនបញ្ជូនស្រ្តីខាងលើមកភាគីកម្ពុជានោះទេ។

ស្ថានភាពបែបនេះក្រុមការងារ រួមនឹងសមត្ថកិច្ច គ្រូពេទ្យប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមជួយបញ្ជូនស្រ្តីមានផ្ទៃពោះខាងលើទៅមន្ទីរពេទ្យបង្អែកដីថ្មី និងសម្រាលកូនប្រកបដោយសុវត្ថិភាព។
លោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រាប់ថា ស្ត្រីដែលឈឺពោះឆ្លងទន្លេម៉ោង១៤និ១០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៥ សម្រាលបានកូនប្រុស ទំងន់៣១៦៨ក្រាម ទាំងម្តាយ និងកូន មានសុខភាពល្អធម្មតា ក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលទៅសំរាកនៅលំនៅឋានវិញ។

កម្ពុជានៅបន្តអនុវត្តកិច្ចការងារមនុស្សធម៌ទោះស្ថិតនៅក្នុងកាលៈទេសៈ បែបណាក៏ដោយ កម្ពុជាតែងតែយកចិត្តទុកដាក់ទៅល់គ្រប់ជាតិសាសន៍ មិនថាជនជាតិថៃឬជនជាតិណានោះទេបើទោះបីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា-ថៃ កំពុងមានភាពតាន់តឹងក៏ដោយ។ ជាក់ស្តែងប៉ុន្មានថ្ងៃមុនមានស្ត្រីម្នាក់ជាជនជាតិថៃម្នាក់ឈឺពោះសម្រាកកូន ត្រូវបានក្រុមគ្រូពេទ្យនៅក្នុងក្រុងប៉ោយប៉ែត យកចិត្តទុកដាក់បញ្ចូនទៅមន្ទីរពេទ្យសម្រាលកូនដោយជោគជ័យ និងបានបញ្ជូនទៅដល់ទឹកដីប្រទេសថៃប្រកបដោយសុវត្ថិភាព។

ទង្វើរបស់ភាគីថៃដែលធ្វើទៅលើស្រ្តីមានផ្ទៃពោះខ្មែរម្នាក់ ត្រូវបានអន្តរជាតិមើលឃើញថា ជាទង្វើរំលោភលើសិទ្ធិមនុស្ស អមនុស្សធម៌ ហើយតែងលើកសរសើរខ្លួនឯង ឱ្យថាល្អ ទម្លាក់កំហុសមកលើកម្ពុជាទាំងដែលខ្លួនជាអ្នកបង្កបញ្ហានៅព្រំដែនរវាងកម្ពុជា-ថៃ និងបានធ្វើការបិទច្រកព្រំដែនជាមួយកម្ពុជា ជាឯកតោភាគី ដោយគ្មានការជូនដំណឹងមកកម្ពុជា៕ អត្ថបទ៖ ឃិន សារិទ្ធ

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ