ព័ត៌មាន
កម្ពុជា អបអរសាទរប្រទេសតុងហ្គា ចូលរួមជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញា ស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬ អនុសញ្ញាអូតាវ៉ា
ភ្នំពេញ ៖ តាមការអំពាវនាវរបស់កម្ពុជា ក្នុងនាមជាប្រធានអនុ សញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រទេសតុងហ្គា បានចូលរួមជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស បន្ទាប់ពីសាធារណរដ្ឋកោះម៉ាសាល់ ដែលបានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា នាពេលថ្មីៗនេះ។
ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជាបានកំណត់អាទិភាពប្រទេសចំនួនបី នៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន តុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដើម្បីជំរុញដល់ប្រទេសទាំងនេះ ចូលរួមជារដ្ឋភាគីអនុសញ្ញា។ ក្នុងដំណើរបេសកកម្មក្រៅប្រទេសក្នុងឆ្នាំ ២០២៤ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ របស់ប្រទេសទាំងបី ដែលរួមមានទាំងសមាជិកសភាផងដែរ ក្នុងគោលបំណងលើកទឹកចិត្ត និងស្នើដល់ប្រទេសទាំងបី ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ហើយប្រទេសទាំងបីបានទទួលយកសំណើរបស់កម្ពុជា និងលើកបន្តទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យលទ្ធភាពចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។
នៅដើមឆ្នាំ២០២៥ សាធារណរដ្ឋកោះម៉ាសាល់ បានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា ដែលនឹងចូលជា ធរមាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ហើយក្នុងខែ មិថុនានេះ ប្រទេសតុងហ្គាបានចូលជារដ្ឋភាគីទី ១៦៦ នៃអនុសញ្ញា ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរ ប្រទេសមីក្រូណេស៊ី កំពុងរៀបចំសំណើសុំចូលរួមជារដ្ឋភាគីទី ១៦៧ នៃអនុសញ្ញាអូតាវ៉ា ។ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ប៉ាស៊ីហ្វិកគ្មានមីន នាពេលដ៏ខ្លីខាងមុខនេះ។
សូមគូសបញ្ជាក់ថា អស់រយៈពេលប្រមាណ ៧ឆ្នាំមកនេះ មិនមានរដ្ឋមិនមែនភាគីណាមួយ បានស្នើចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ានោះទេ ហេតុនេះ ការចូលជារដ្ឋភាគីនៃប្រទេសទាំងពីរ ត្រូវបានទទួលស្គាល់ថាជាសមិទ្ធផលជាសាកលដ៏ធំធេង សម្រេចបានក្រោមការដឹក នាំ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រកប ដោយចក្ខុវិស័យ និងប្តេជ្ញាចិត្តខ្ពស់ ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌សាកល ដែលបានលើកមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់រដ្ឋភាគីអនុ សញ្ញាអូតាវ៉ា និងស្ថាប័នអន្តរជាតិជាច្រើន ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបាន ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤៕ ដោយ ៖ ភារម្យ





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ