ព័ត៌មាន
អ្នកនាំពាក្យ៖ពលរដ្ឋខ្មែរស្រលាញ់ជាតិពិតប្រាកដកុំព្រួយបារម្ភពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិ
ភ្នំពេញ ៖ ការធ្វើវិសោធកម្មរដ្ឋធម្ម ដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរចំពោះជនណាដែលបានឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯងនោះ គឺធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ ហើយប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ជាតិពិតប្រាកដកុំព្រួយបារម្ភពីការធ្វើវិសោធន៍កម្មរដ្ឋធម្មនុញ្ញនាពេលនេះ។
ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី០៣ខែកក្កដានេះ បានប្រាប់BTVឱ្យដឹងថា ទាក់ទងនឹងច្បាប់ដកសញ្ជាតិប្រជាពលដ្ឋដែលចង់បំផ្លាញជាតិឯង មិនមែនធ្វើឡើងនៅតែក្នុងប្រទេសកម្ពុជានោះទេ ពោលដូចជា សហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី បារាំង និងបណ្តាប្រទេសជាច្រើនទៀត។ ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ជាតិពិតប្រាកដសូមកុំព្រួយបារម្ភពីការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរចំពោះជនណាដែលបានឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯង ព្រោះថាច្បាប់នេះ បង្កើតឡើងមិនមែនធ្វើបាបប្រជាប្រពលរដ្ឋខ្មែរស្រលាញ់ជាតិពិតប្រាកដនោះទេ។
យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅថ្ងៃទី២ខែកក្កដាម្សិលមិញ ដោយឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ពិសេសអំពើឃុបឃិត ជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តម ប្រយោជន៍របស់ប្រទេសជាតិ។ ក្នុងន័យនេះ ការស្នើសុំធ្វើវិសោធនកម្មបទប្បញ្ញត្តិនៃមាត្រាខាងលើ គឺដើម្បីលើកកម្ពស់ ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ពិសេសការតម្កល់ផលប្រយោជន៍ជាតិជាធំស្របតាម មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ
កម្ពុជា ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលវិសោធនកម្មនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន ដោយផ្អែកលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញដូចជា៖ មាត្រា១៥៣ ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ ថ្មី(ពីរ មាត្រា១៥២ថ្មី) និងមាត្រា១៥៥ ថ្មី(ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ។ ជារួមក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា សេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើទៅបាន។ អត្ថបទ៖ទូច សោភ័ណ 
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង