ព័ត៌មាន
រដ្ឋបាលស្រុកសង្គមថ្មី នាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមការងារប្រចាំការ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម
នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន៖ សាច់ បន្លែបង្ការ មី ត្រីខ ទឹកបរិសុទ្ធ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ទៅផ្តល់ជូនក្រុមការងារប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីចូលរួមគាំទ្រ និងលើទឹកចិត្តដល់ក្រុមការងារដែលកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាក្រុមការងារប្រចាំការ នៅវត្តពោធិ៥០០០ ដើម ជាច្រើនរូប។
ក្នុងឱកាសនោះ លោក ស៊ាប កែវជីវ៉ា បានឲ្យដឹងថាសម្ភារៈ និងគ្រឿងឧបភោគបរិភោគនាំមកជូននាពេលនេះ រួមមាន៖ គោចំនួន 2ក្បាល ជ្រូកចំនួន 5ក្បាល ទឹកសុទ្ធចំនួន ១៣០យួរទឹកត្រី ៣៦យួរ អង្ករចំនួន 2000គីឡូ មី ៣៦កេះ ត្រីខ ៣០យួរ ទឹកស៊ីអ៊ីវចំនួន ២៧យួរ អំបិល ៥៩កញ្ចប់ប៊ីចេង ៧៦កញ្ជប់ ស្ករស ៦០កញ្ចប់ ល្ពៅ ៣តោន សម្ភារៈជាច្រើនមុខទៀត និងថវិការ ៤០ម៉ឺនរៀល។
លោកបន្តថា សម្ភារៈទាំងនេះបានមកពីការគាងគរពីសម្បុរសជន និងរដ្ឋបាលស្រុកសង្គមថ្មី ដើម្បីចូលរួមចំណែកសម្រួលដល់ក្រុមការងារ ប្រចាំការ ដែលបានចំណាយពេលវេលានិង កម្លាំងកាយចិត្ត ក្នុងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីតំបន់ងាយរងហានិភ័យ ក្នុងស្រុកជាំក្សាន្ត មកស្នាក់នៅបណ្ដោះអាសន្ននៅក្នុង តំបន់សុវត្ថិភាពវត្តពោធិ៥០០០ដើម។
ថ្លែងក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម បរិច្ចាគនូវ គ្រឿងឧបភោគបរិភោគទាំងអស់នេះ របស់រដ្ឋបាលស្រុកសង្គមថ្មីក្នុងពេលដ៏សំខាន់នេះ។ ទាំងនេះបញ្ជាក់ឲ្យឃើញពី ការលះបង់របស់រដ្ឋបាលស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកសង្គមថ្មី ប្រកបដោយសាមគ្គីភាព សមនឹងពាក្យថា ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាលំបាក៕







-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ