ព័ត៌មាន
ក្រសួងយុត្តិធម៌៖ អ្នកដែលលើកឡើងថា ការដកសញ្ជាតិជាការបំបាត់ជាតិសាសន៍ ជាការលើកឡើងដោយមិនយល់
មន្រ្ដីនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម សេង ឌីណា បានបញ្ជាក់ថា អ្នកដែលលើកឡើងថា ការដកសញ្ជាតិជាការបំបាត់ជាតិសាសន៍ ហើយមានអ្នកខ្លះលើកឡើងរហូតថា ជាការប្រល័យពូជសាសន៍នោះជាការលើកឡើងដោយមិនយល់ និងមិនបានបែងចែកដាក់ពីគ្នារវាងម្ខាងជាតិសាសន៍ ឬជនជាតិ ហើយម្ខាងទៀតសញ្ជាតិ។

ឯកឧត្តម សេង ឌីណា បានពន្យល់ដល់ជនរួមជាតិតាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV នៅព្រឹថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះថា ជនជាតិ និងសញ្ជាតិ ពីរនេះគឺខុសគ្នា ដូច្នេះបានជាយើងឃើញនៅក្នុងឯកសារផ្លូវការ គឺតែងតែមានដាក់ពាក្យទាំងពីរនេះ។ រួមមានជនជាតិខ្មែរ, សញ្ជាតិខ្មែរ, ជនជាតិផ្សេង, សញ្ជាតិផ្សេង, ន័យគឺខុសគ្នា។ ឯកឧត្តមពន្យល់ថា ជនជាតិ ឬក៏ជាតិសាសន៍នេះ យើងអាចនិយាយបាន គឺជាចំណងលោហិត។ ចំណែកឯ សញ្ជាតិ គឺជាចំណងផ្លូវច្បាប់រវាងបុគ្គលជាមួយនឹងរដ្ឋ។
បើតាម ឯកឧត្តម សេង ឌីណា ចំណងផ្លូវច្បាប់ន័យសញ្ជាតិនេះ គឺបង្កើតបាននូវសិទ្ធិផងហើយនឹងកាតព្វកិច្ចផង ពិសេសរឿងកាតព្វកិច្ចនេះ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ខណៈនៅត្រង់មានត្រា៤៩ថ្មី ចែកថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដីដែលនាំឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់កម្ពុជា ឬប្រជាពលរដ្ឋខ្មែរ ដូច្នេះនៅពេលណាដែលបុគ្គលណាម្នាក់ប្រព្រឹត្តអំពើក្បត់ជាតិខ្លួនឯង ឬធ្វើសកម្មភាពណាមួយ ដែលបំផ្លាញឧត្តមប្រយោជន៍ប្រទេសជាតិខ្លួនឯង ជាពិសេសទៅគប់គិតគ្នាជាមួយបរទេសមកបំផ្លាញប្រយោជន៍ជាតិខ្លួនឯង បំផ្លាញប្រជាជនខ្មែរគ្នាឯងបុគ្គលនោះគឺបានបំពាននូវកាតព្វកិច្ចជាពលរដ្ឋខ្មែរ បានប្រព្រឹត្តនូវទង្វើប្រាសចាកនូវឧត្តមគតិ និងមនសិកាជាពលរដ្ឋខ្មែរ ដូច្នេះបុគ្គលនោះលែងសាកសមជាពលរដ្ឋខ្មែរទៀតហើយ។
យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្ររបស់ក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថា ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ពិសេសអំពើគប់គិតជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តម ប្រយោជន៍របស់ប្រទេសជាតិ។
ក្នុងន័យនេះ ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៣ គឺដើម្បីលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ពិសេសការតម្កល់ផលប្រយោជន៍ជាតិជាធំស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ៕ អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ