ព័ត៌មាន
មេបញ្ជាការកងពលតូចលេខ៩៩ រំលឹកដល់កងទ័ពនៃកងពលទាំងអស់ ត្រូវពង្រឹងគោលជំហរជាតិនិយម ត្រូវហានលះបង់ក្នុងការការពារជាតិ
ក្នុងឱកាសប្រជុំជួរ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អន្តរជាតិនិងក្នុង តំបន់ពិសេស បញ្ហាព្រំដែន កម្ពុជា-ថៃ ដែល បង្កឡើងដោយ ភាគីយោធាថៃ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបន្តរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ គប្បីប្រកាន់គោលជំហរជាតិនិយម និងត្រូវហានលះបង់គ្រប់យ៉ាងដើម្បីក្នុងបុព្វហេតុការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។
លោកឧត្តមសេនីយ៍ បានប្រាប់ទៅយោធិននៃកងពលទាំងអស់ថាពង្រឹង គោលជំហរ ជាតិនិយម ត្រូវហានលះបង់ក្នុងការការពារជាតិ បូរណៈភាពទឹកដីមិនត្រូវឲ្យខ្មាំងសត្រូវ ណាមកឈ្លានពានបានឡើយ។
លោកឧត្តមសេនីយ៍« យើងទាំងអស់គ្នាត្រូវ ស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិត របស់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ដែលតំកល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយគិតគូរដល់សុខសុវត្តិភាព សន្ដិភាពជាតិ និងប្រជាជនជារួម»។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីការពារអធិបេតយ្យភាព បូរណភាពទឹកដីកម្ពុជា នឹងរក្សា សុខសន្ដិភាពជូនប្រជាជន ត្រៀមខ្លួនក្នុងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យទទួលបានជោគជ័យនិងមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងគ្រប់កាលៈទេសៈទាំងអស់៕អត្ថបទបាន ចក់







-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ