ព័ត៌មាន
កម្ពុជាចែករំលែកបទពិសោធន៍ ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល និងប្រព័ន្ធបាគងដល់អន្តរជាតិ
កម្ពុជាចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលប្រកបដោយនវានុវត្តន៍ ជាពិសេស ប្រព័ន្ធបាគង ដែលបានលើកកម្ពស់ប្រតិបត្តិការទូទាត់ក្នុងប្រទេស និងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែន ទៅកាន់បណ្តាប្រទេសផ្សេងៗ ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងវេទិកាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែន លើក ទី៣២ (CSIF) បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី “តើអាស៊ាន+៣ អាចជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែរីកចម្រើនបន្ថែមទៀតយ៉ាងដូចម្តេច?” ដែលវេទិកានេះបានប្រារព្វធ្វើ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងក្យូតុ ប្រទេសជប៉ុន។
លោកជំទាវទេសាភិបាល បានចែករំលែកបទពិសោធ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល ប្រកប ដោយនវានុវត្តន៍ ជាពិសេសប្រព័ន្ធបាគង ដែលបានលើកកម្ពស់ប្រតិបត្តិការទូទាត់ក្នុងប្រទេស និងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លង ដែនជាមួយប្រទេសជាច្រើន ព្រមទាំងការអភិវឌ្ឍកម្មវិធីទូទាត់បាគងទេសចរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់កម្មវិធី ក្នុងទូរស័ព្ទដៃ ដើម្បីស្កេនទូទាត់ថ្លៃទំនិញ និងសេវានៅកម្ពុជា និងប្រទេសជាដៃគូបានយ៉ាងងាយស្រួល។
លោកជំទាវបណ្ឌិត ក៏បានលើកឡើងពីកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា ជាមួយដៃគូអន្តរជាតិជាច្រើន ក្នុងការអភិវឌ្ឍ គម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងហិរញ្ញវត្ថុឆ្លងដែន ពន្លឿនការតភ្ជាប់ការ ទូទាត់ឆ្លងដែន និងបង្កើនប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែនពហុភាគី សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ និងនវានុវត្តន៍ ក្នុងសេវាហិរញ្ញវត្ថុ ដែលនឹងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី,



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន