ព័ត៌មាន
អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរជាង៤ពាន់សន្លឹកត្រូវបានផ្តល់ជូនពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំនៃខេត្តស្វាយរៀងសម្រាប់ប្រើប្រាស់
ស្វាយរៀង ៖ លោកវរៈសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv ឲ្យដឹងថាក្នុងរយៈពេល ៦ខែឆ្នាំ២០២៥ នេះអធិការស្រុកបានធ្វើការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋចំនួន៤ពាន់៦៤៦សន្លឹកសម្រាប់ប្រើប្រាស់ បន្ទាប់ពីពលរដ្ឋមួយចំនួនដល់អាយុគាត់បានមកសុំធ្វើអត្តសញ្ញាណប័ណ្ណ និងធ្វើការផ្លាស់ប្ដូរថ្មីបន្ទាប់ពីបណ្ណ័ចាស់របស់ពួកគាត់អស់សុពលភាព។
លោកអធិការស្រុកបានបញ្ជាក់បន្ថែមថាក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ នេះដែរ អធិការនគរបាលស្រុក បានទទួលពាក្យស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ពលរដ្ឋទាំង១៦ឃុំមានចំនួន ៧ពាន់ ៩៥២នាក់ ក្នុងនោះអ្នកដល់អាយុធ្វើអត្តសញ្ញាណប័ណ្ណមានចំនួនជាង១ពាន់នាក់និងអ្នកអស់សុពលភាពប្រើប្រាស់បណ្ណ័មានចំនួនជាង ៦ពាន់នាក់ ។
ក្នុងនាមក្នុងនាមគណៈបញ្ជាការឯកភាពស្រុក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ បានអំពាវនាវដល់ពលរដ្ឋពិសេសយុវជនដែលដល់អាយុសូមអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្នាក្នុងកិច្ចការបម្រើជាភាពនិងរួមមចំណែកបម្រើដ៏សង្គមជាតិ ខណៈដែលក្រុមការងារអធិការដ្ឋាននគរបាលស្រុកទទួលធ្វើជូនបងប្អូនគ្រប់ពេលម៉ោងបម្រើការងារស្នូល៕ ដោយ ៖ ភា សារិទ្ធ
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព