ព័ត៌មាន
ពលរដ្ឋតាមជនបទក្នុងខេត្តកំពង់ឆ្នាំង កំពុងរីករាយនឹងការទទួលផ្លូវល្អធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅតាមទីជនបទ ខេត្តកំពង់ឆ្នាំង កំពុងមានការសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងខិតខំជួសជុលកែលម្អផ្លូវនានា ឲ្យបានធ្វើដំណើរកាន់តែងាយស្រួល ហើយពេលទៅណាមកណា ដើម្បីប្រកបរបរចិញ្ចឹមជីវិត ក៏បានឆាប់រហ័ស និងសុវត្ថិភាពជាងមុន ទាំងរដូវប្រាំង និងរដូវវស្សា ។
ប្រជាពលរដ្ឋរស់នៅស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើកឡើងថា ការអភិវឌ្ឍផ្លូវឲ្យកាន់តែធ្វើដំណើរស្រួលជាងមុននេះ បានឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ ដែលជាប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេស ធ្វើឲ្យស្រួលនាំកសិផលទៅកាន់ទីផ្សារ កូនចៅទៅរៀនក៏ស្រួល សុវត្ថិភាព ហើយពេលឈឺថ្កាត់ម្ដងៗ ទៅពេទ្យក៏លឿនជាងមុន ។
ពួកគាត់ បានបន្តថា ការអភិវឌ្ឍនេះ ពិតជាចំនូវអ្វីដែលពួកគាត់ចង់បាន ព្រោះកាលណាមានផ្លូវល្អធ្វើដំណើរ បានជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរ ហើយពួកគាត់ក៏បានជឿជាក់ថា រាជរដ្ឋាភិបាលក៏នឹងបន្តអភិវឌ្ឍន៍ភូមិដ្ឋាននានា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១០ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ស្ថិតក្នុងស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ផ្លូវគឺជាសរសៃរឈាមដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋរស់ ទាំងនៅក្នុងទីក្រុង និងទីជនបទ ។
ឯកឧត្តមបានបន្តថា ដោយមើលឃើញពីសារប្រយោជន៍ នៃផ្លូវជនបទនេះហើយ ទើបក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំធ្វើយ៉ាងណាប្រែក្លាយផ្លូវនៅទីជនបទនានា ពីផ្លូវដី ទៅជាផ្លូវក្រាលកៅស៊ូ ចាក់បេង និងក្រាលគ្រួសក្រហម រួមជាមួយនឹងការកសាងនូវស្ពាន ឬសំណង់សិល្បៈការផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៅទីជនបទ ។
ជាមួយនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួមគ្នាថែទាំផ្លូវនានា ដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍ និងចំណាយថវិកាដ៏ច្រើន ដើម្បីកសាងឡើង តាមរយៈការមិននាំគ្នាកាប់គាស់ ចាក់ដីផ្ទះខ្ពស់ជាងផ្លូវ ឬដឹកលើសទម្ងន់ជាដើម ៕អត្ថបទ បាន សុខរិទ្ធិ





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន