ព័ត៌មាន
ឯកឧត្តម ហេង សួរ ជំរុញគ្រូឧទ្ទេសពង្រឹងសមត្ថភាពឱ្យខ្លាំងថែមទៀត ដើម្បីបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៤ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី “វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី៣ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទីស្តីការក្រសួង។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការរៀបចំវគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី៣នេះគឺដើម្បីគាំទ្រ និងពង្រឹងដល់កម្មវិធី១,៥លាននាក់ ជាពិសេសពង្រឹង និងលើកម្ពស់សមត្ថភាព និងចំណេះដឹងរបស់លោកគ្រូ អ្នកគ្រូ សំដៅប្រែក្លាយយុវជនកម្ពុជាឱ្យក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មសំដៅ ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
នៅក្នុងពិធីបិទវគ្គវិក្រឹតនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគ្រូឧទ្ទេសយកចំណេះដឹង ដែលទទួលបានពីវគ្គនេះ ទៅអភិវឌ្ឍន៍បន្ថែមតាមរយៈការរំលឹកមេរៀន និងខិតខំធ្វើការសិក្សាស្រាវជ្រាវខ្លួនឯងបន្ថែមតាមប្រព័ន្ធអនឡាញ ធ្វើយ៉ាងណាប្រែក្លាយខ្លួនទៅជាគ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដ៏ឆ្នើម និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។ឯកឧត្តម ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ យកចំណេះដឹង ជំនាញ និងបទពិសោធ ដែលទទួលបានពីវគ្គវិក្រឹតការនេះ ទៅចែករំលែកបន្តដល់លោកគ្រូ អ្នកគ្រូនៃគ្រឹះស្ថានរបស់ខ្លួន ព្រមទាំងយកគំនិតល្អៗ ក្នុងវគ្គបំប៉ននេះទៅបណ្តុះបណ្តាលដល់ សិក្ខាកាម សិស្ស និស្សិត ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង និងជំនាញស្របតាមទីផ្សារការងារ។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី លោកគ្រូ អ្នកគ្រូ គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការចូលរួមដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរជោគវាសនា របស់យុវជនមកពីគ្រួសារក្រីក្រចំនួន ១,៥លាននាក់ នៅទូទាំងប្រទេស ឱ្យមានចំណេះ ជំនាញ ស្របតាមអភិក្រម សម្ដេចធិបតី “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” និងជួយឱ្យពួកគេអាចចាកចេញពីភាពក្រីក្រ កែប្រែអនាគត ជីវភាព បង្កើតស្នាមញញឹម និងសុភមង្គលនៅក្នុងក្រុម គ្រួសារ និងសហគមន៍របស់ពួកគេ ព្រមទាំងបង្កើនភាពរុងរឿង និងសុខដុមរមនារបស់កម្ពុជាទាំងមូល៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ