ព័ត៌មាន
មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនមួយទៀតនៅសង្កាត់ចោមចៅទី២បង្កផលប៉ះពាល់បំពុលដល់បរិស្ថាន
ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធានាយកដ្ឋាន បានសហការជាមួយ មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ELIZA HUB MFG CO., LTD. ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបាន រកឃើញការបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមមន្រ្តីបានរកឃើញនៅក្រៅទីតាំងក្រុមហ៊ុនមួយចំនួនដូចជា
– នៅជុំវិញទីតាំងក្រុមហ៊ុន ជាតំបន់លំនៅឋាន និងរោងចក្រ ដែលស្ថិតនៅជាប់ៗ
– នៅចំណុចខាងមុខក្រុមហ៊ុន (ផ្លូវចូល) មានបញ្ហាក្លិនឈ្ងៀម ដែលសាយភាយចេញពីទីតាំងក្រុមហ៊ុន
– ប្រជាពលរដ្ឋនៅជុំវិញទីតាំងក្រុមហ៊ុននេះ បានឱ្យដឹងពីបញ្ហាក្លិនអាក្រក់ និងមានក្រុមហ៊ុនឯកជនមួយនៅក្បែរនោះបានធ្វើការប្តឹងតវ៉ា ចំពោះក្លិនមិនល្អកន្លងមក
ដោយឡែកនៅក្នុងទីតាំងរោងចក្រ ក្រុមការងារបានរកឃើញថា៖
– ក្រុមហ៊ុននេះ បើកដំណើរការសកម្មភាព នៅចុងឆ្នាំ២០២៤ និងបានបង្កើតជារោងចក្រកែច្នៃសំណល់ប្លាស្ទិក ដើម្បីផលិតចេញជាថង់ប្លាស្ទិកមានដៃយួរ (ផលិតផលសម្រេច)
– វត្ថុធាតុដើមនាំចូលមកកែច្នៃ គឺជាពពួកសំណល់ថង់ប្លាស្ទិក មានចំនួន ៥-៦តោន/ថ្ងៃ
– នៅក្នុងដំណើរការផលិតកម្ម ក្រុមហ៊ុនប្រើឡដុតកំដៅអគ្គិសនី ចំនួន០២គ្រឿង សម្រាប់ធ្វើការស្លរំលាយសំណល់ប្លាស្ទិក ឲ្យចេញជាគ្រាប់ជ័រ។ បន្ទាប់មក បានយកគ្រាប់ជ័រនោះ ទៅធ្វើការរំលាយនិងផ្លុំចេញជាបន្ទះថង់ប្លាស្ទិក ដោយប្រើប្រាស់ម៉ាស៊ីនកំដៅអគ្គិសនី និងផ្លុំខ្យល់ ចំនួន ១៩គ្រឿង។ នៅក្នុងដំណើរការស្លរំលាយប្លាស្ទិកនោះ ក្រុមហ៊ុនបានបំភាយក្លិនអាក្រក់ ចេញមកក្នុង និងក្រៅអគារផលិតកម្ម។
– ទីតាំងឡដុតរំលាយជ័រ និងអគារផលិតកម្មរបស់ក្រុមហ៊ុន ពុំមានបំពាក់ប្រព័ន្ធគ្រឿងបរិក្ខារ សម្រាប់ធ្វើការបឺតស្រូបក្លិនអាក្រក់ ទៅធ្វើប្រព្រឹត្តិកម្ម ឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងច្បាប់ទេ។
ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននិងធ្វើឱ្យសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ ក្រុមការងារបានដាក់វិធានការច្បាប់ឱ្យក្រុមហ៊ុនអនុវត្តដូចខាងក្រោមៈ
1-ត្រូវបញ្ឈប់សង្វាក់ផលិតកម្មនៃការដុតរំលាយជ័រដែលនាំឱ្យមានក្លិនអាក្រក់។
2-ត្រូវរងពិន័យអន្តរការណ៍លើករណីល្មើសនឹងមាត្រា៣១៤, ៣១៦, ៣២២, ៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
3-ត្រូវរៀបចំកែប្រែទីតាំងឡដុតស្លរំលាយជ័រ ដោយធ្វើការបំពាក់ប្រព័ន្ធសម្អាតក្លិនឲ្យបានត្រឹមត្រូវតាមស្តង់ដារបរិស្ថាន។
4-ត្រូវរៀបចំរបាយការណ៍ IEIA ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងវាយតម្លៃជាមុន។
5-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕





-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ