ព័ត៌មាន
ឯកឧត្តម ហេង រតនា ចុះជួបលោកគ្រូអ្នកគ្រូនិងលើក ទឹកចិត្តសិស្សថ្នាក់ទី១២ ដែលកំពុងរៀនបំប៉នបន្ថែមត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី១៨ សីហា ឆ្នាំ២០២៥ខាងមុខនេះ
(កណ្តាល) ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានស្រុកលើកដែក នៅថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០២៥ នៅវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាលបានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ដែលកំពុងរៀនបំប៉នបន្ថែមត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ ។
នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាលក្រៅពីបានឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូក្នុងការបង្រៀនបំប៉នសម្រាប់សិស្សរៀនថ្នាក់ទី12 ក្នុងវិទ្យាល័យទាំង៣ក្នុងស្រុកលេីកដែកនោះ។ឯកឧត្តមក៍បានជម្រុញនិងលើកទឹកចិត្តដល់សិស្សត្រៀមប្រឡងថ្ងៃទី ១៨ សីហា ឆ្នាំ២០២៥ ខាងមុខទាំងចំនួន ៥៣០ នាក់ ស្រី ២៩៤នាក់ ដែលក្នុងនោះផ្នែកវិទ្យាសាស្ត្រ ១៣៣នាក់ ស្រី ៨១នាក់ និង ផ្នែកវិទ្យាសាស្ត្រសង្គម ៣៩៧នាក់ ក្នុងនោះស្រី២១៣នាក់ ត្រូវខិតខំពង្រឹងសមត្ថភាពរៀនសូត្រឲ្យចេះចាំដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។ ជាពិសេសឯកឧត្តមសន្យាថានឹងផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូដូចនឹងឆ្នាំមុនៗជាបន្តទៀតសម្រាប់សិស្សដែលប្រឡងជាប់បាននិទ្ទេសA ក្នុងម្នាក់មួយគ្រឿងផងដែរ ។
នៅក្នុងឱកាសនោះដែរនោះ ឯកឧត្តម ហេង រតនា ក៏បានថ្លែងប្រាប់ដល់លោកគ្រូអ្នកគ្រូ អំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដែលសមរភូមិក្រោយទាំងអស់គ្នាត្រូវមានការសាមគ្គីភាពរឹងមាំនិងជឿជាក់លេីការដឹកនាំរបស់រាជ រដ្ឋាភិបាលដោយឥតងាករេ និងគាំទ្រពេញទំហឹងសម្រាប់សមរភូមិមុខ។ឯកឧត្តមបញ្ជាក់ថា សម្តេចតេជោនិងសម្តេចធិបតី បានកំពុងដឹកនាំពង្រឹងទាំងសមរភូមិ នយោបាយ (អន្តជាតិ) សមរភូមិយោធា និងសមរភូមិសេដ្ឋកិច្ចជាតិ សំដៅរក្សាបានសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍ ជាពិសេសការពារបូរណភាពទឹកដី ការឯកភាពជាតិ ឯករាជ្យជាតិ និងអធិបតេយ្យភាពនៃព្រះ រាជាណាចក្រកម្ពុជាដ៍រុងរឿងនេះ ។
សូមជម្រាបថា ចំនួនវិទ្យាល័យនៅស្រុកលើកដែកកណ្តាលមានចំនួន ៣សាលា មានសិស្សសរុប ២,៩៥៤នាក់,ស្រី១,៦៤៤នាក់, ស្មើ៧០ថ្នាក់ និង គ្រូ ១៤៦នាក់, ស្រី៥៥នាក់ ។គ្រូថ្នាក់ទី១២ ចំនួន៦៥ នាក់, ស្រី១៣នាក់ សិស្សថ្នាក់ទី១២ចំនួន ៥៦៦នាក់ស្រី៣០៥នាក់។បច្ចុប្បន្នគ្រូបំប៉នថ្នាក់ទី១២ ចំនួន ៤៩នាក់ ក្នុងនោះស្រី៧នាក់ និងសិស្សបំប៉នចំនួន ៤០៥ នាក់ ក្នុងនោះស្រី ១៣៣ នាក់។គ្រូបង្រៀនបំប៉នចំនួន ៤៩នាក់ចាប់ពីថ្ងៃទី ២០ ខែ ឧសភា ដល់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥ ស្មើនឹង ១០ សប្តាហ៍។
សម្រាប់សិស្សប្រឡងថ្ងៃទី ១៨ សីហា ឆ្នាំ២០២៥ ខាងមុខមានចំនួន ៥៣០នាក់ ស្រី ២៩៤នាក់ ក្នុងនោះ
ផ្នែកវិទ្យាសាស្ត្រ ១៣៣នាក់ ស្រី ៨១នាក់។ផ្នែកវិទ្យា សាស្ត្រសង្គម ៣៩៧នាក់ ស្រី២១៣នាក់។
យោងតាមរបាយការណ៍បានឲ្យដឹងថា ការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីឆ្នាំ ២០២០ -២០២១មានចំនួន៧៦.២៥% , ឆ្នាំ ២០២១-២០២២ មានចំនួន៨៤.៥១%, ឆ្នាំ ២០២២-២០២៣មានចំនួន ៩០,៦៣%, ឆ្នាំ ២០២៣-២០២៤មានចំនួន ៩៣,៨៤ %,។ រីឯ លទ្ធផលប្រឡងនាថ្ងៃទី ៨និង៩ ខែ តុលា ឆ្នាំ ២០២៤កន្លងទៅ ទាំង3វិទ្យាល័យមានសិស្សប្រឡងសរុប ៤០៦ នាក់ ក្នុងនោះសិស្សស្រី ២៥៣ នាក់ដោយប្រឡងជាប់ចំនួន៣៨១នាក់ ក្នុងនោះសិស្សស្រី ២៣៨ នាក់ស្មើ៩៣.៨៤%។ ក្នុងនោះទទួលបាន និទ្ទេស A ចំនួន ១៣នាក់ក្នុងសិស្សស្រី៧នាក់, និទ្ទេស B ចំនួន ៧៤ នាក់,ស្រីចំនូន៥៦នាក់ ,និទ្ទេសC ចំនួន ១១៣ នាក់ ស្រី ៦៩នាក់ D ចំនួន ១០៦នាក់ក្នុងនោះ ស្រី ៦៩នាក់ និងនិទ្ទេស E ចំនួន ៧៥នាក់ក្នុងនោះ ស្រី ៣៧ នាក់ តាមលទ្ធផលប្រឡងឆ្នាំ ២០២៣- ២០២៤ កើនចំនួន ៣.២១% ៕ អត្ថបទ,ភារម្យ
















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ