ព័ត៌មាន
រដ្ឋបាលក្រុងសិរីសោភ័ណជ្រើសរើសយកក្រុមហ៊ុនប្រមូលសំរាមថ្មី ដើម្បីពង្រឹងសេវាប្រមូលសំរាមនៅទីប្រជុំជន
រដ្ឋបាលក្រុងសិរីសោភ័ណ ចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ក្រុមហ៊ុន គ្លូប៊ល អេកសិន ហ្វរ អិនវ៉ាយរិនម៉ិន អេវែរណេស ផាប់ប្លីក លីមីធីត ខមភេនី (ក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា) ដើម្បី ពង្រឹង ពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម កាកសំណល់រឹង នៅទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការចុះអនុស្សារណៈយោគយល់គ្នា នេះដែរក៏មានការចូលរួមពីលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ និងក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា ធ្វើឡើនៅសាលប្រជុំ រដ្ឋបាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៥។
លោក ខែម ចន្ទវីរៈ នាយកប្រតិបត្តក្រុមហ៊ុន ក៏បានធ្វើការប្តេជ្ញាចិត្តថា នឹងបន្ថែមរថយន្តដឹកសំរាមបន្ថែម និងព្យាយាមក្នុងការប្រមូលសំរាមឱ្យអស់ បានស្អាត ទាន់ពេលវេលា ដើម្បីផ្ដល់ឱ្យទីក្រុង ក៏ដូចជាខេត្ត មានភាពស្រស់ បៃតងជានិច្ច និងគ្មានសំរាម ។ ក្នុងនោះលោកក៏បានបន្តប្ដេជ្ញាថា បើមានក្រុមហ៊ុន និងមិន មានសំរាម បើកមានសំរាម និងគ្មានក្រុមហ៊ុនលោកឡើយ។
តាមរយៈ នៃចុះអនុស្សារណៈយោគយល់គ្នា ភាគីទាំងពីរព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការលើ “ការពង្រឹង ពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូន សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ» នៅក្នុងគោលដៅសេវា៤សង្កាត់ (សង្កាត់កំពង់ស្វាយ,សង្កាត់ព្រះពន្លា,សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា) នៃក្រុងសិរីសោភ័ណ។
សូមរំលឹកដែរថា ក្រុងសិរីសោភ័ណ មានទីលានទុកដាក់សំរាម ទំហំ១១ហិកតា តម្លៃជាង ៦.៥លានដុល្លារអាមរិក ដែលមានទីតាំងនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ នៅក្នុងទីក្រុង នៅតំបន់ជុំវិញបឹងទន្លេសាប។ ទីលានទុកដាក់សំរាមថ្មី ដែលមានស្តង់ដារនេះ គឺជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៕ ឃិនសារិទ្ធ





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ