ព័ត៌មាន
សម្តេច ម៉ែន សំអន ស្នើដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៤៩រូប នៅវិមាន៧មករា នារសៀល ថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម វេង ហៀង តំណាងសិក្ខាកាមបានធ្វើចំណាប់អារម្មណ៍ដោយបានបង្ហាញ នូវសេចក្តីគោរពដឹងគុណ ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្រ្តីបក្សមកពីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត នូវចំណេះដឹងពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្សដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណ:កម្មាធិការ និងជាប្រធានគណ:ឃោសនាអប់រំ បានធ្វើរបាយការណ៍ពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្រ្តីបន្តវេន និងបានកោតសសើរដល់សិក្ខាកាមទាំង ១៤៩រូប នៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ទាំងអស់ ជាធនធានរបស់បក្សដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធន៍ល្អ ៗពីថ្នាក់ដឹកនាំគណបក្សទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធន៍ដឹកនាំពិសេសសមត្ថភាពត្រិះរិះពិចារណា ប្រកបដោយវិទ្យាសាស្រ្តវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្រ្តីបន្តវេនទាំងបច្ចុប្បន្ន និងទៅអនាគត។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ឆ្លងកាត់ តាមរយៈ ការបណ្តុះបណ្តាលរយៈពេល ១សប្តាហ៍នេះ គឺពិតជាធ្វើឲ្យ សមាជិក សមាជិកាគ្រប់រូប ទទួល បាននូវធាតុចូលដ៏សំខាន់ ការធ្វើឲ្យកាន់តែយល់ច្បាស់ អំពីគណបក្ស អំពីសភាពការណ៍ជាតិ និងអន្តរជាតិ អំពីភារកិច្ចព្រមទាំងមូលដ្ឋាននៃការ ត្រិះរិះពិចារណា លើបញ្ហានានាប្រកបដោយ វិទ្យាសាស្រ្ត ដែលជាកត្តាដ៏សំខាន់សម្រាប់ការ ធ្វើសេចក្តីសម្រេចចិត្តក្នុងការដឹកនាំឲ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងសត្យានុម័ត និងចាត់តាំងដើម្បីឆ្លើយតបទៅនឹងសំណូមពរ នៃសភាពការណ៍ និងភារកិច្ចរបស់គណបក្សតាម ដំណាក់កាលនីមួយៗ ជាពិសេស ក្នុង ដំណាក់កាលបច្ចុប្បន្ននេះ ការអប់រំនយោបាយ គឺសំដៅចូលរួមយ៉ាងសកម្ម ក្នុងការកសាង កម្លាំងបន្តវេនរបស់ គណបក្ស ដែលបាននឹងកំពុងប្រព្រឹត្តទៅនាពេលបច្ចុប្បន្ននេះ។
សម្កេចក៏បានសំណូមពរឲ្យ សមាជិក សមាជិកា នៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែក នូវបទពិសោធន៍ដែលទទួលក្នុងរយៈពេលសិក្សា រួចធ្វើការផ្សព្វផ្សាយ និងបន្តអនុវប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការបំពេញការងារ៕








-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប