ព័ត៌មាន
ឯកឧត្ដម ឃួង ស្រេង ជំរុញការផ្សព្វផ្សាយជូនពលរដ្ឋឱ្យបានដឹង និងបានយល់ច្បាស់អំពីវីរភាពដ៏ឧត្តុង្គឧត្ដមរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សកម្ពុជារាជធានីភ្នំពេញបានលើកឡើងពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យមន្ត្រីរបស់គណបក្ស ដែលជាឃោសនិកដ៏សំខាន់របស់បក្សយកមកធ្វើជាត្រីវិស័យក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ច្បាស់អំពីវីរៈភាពដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំគណបក្ស ក៏ដូចជាបន្តយកទៅផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយៗទៀតបានដឹងឮ។
ការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ គឺបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ ដោយមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។
ក្នុងឱកាសនោះ លោក លោកស្រីជាប្រធានភូមិទាំង១១ និងលោកចៅសង្កាត់បឹងទំពន់ទី១ បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសម្រេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏បានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះដែរ លោក លោកស្រីជាប្រធានភូមិ និងលោកចៅសង្កាត់បឹងទំពន់ទី១ សុទ្ធតែបានឡើងប្តេជ្ញាចិត្តក្នុងការកសាងសហជិកបក្សឱ្យបាន៨០% ទៅតាមផែនការ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនត្រូវខិតខំបន្តបំរើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹមចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថមភ្លាម ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពារក៏មិនធូធារដែរ ដូច្នេះត្រូវគិតគូឧបត្ថមពួកគាត់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានត្រួសត្រាយអស់ហើយ នៅតែមន្ដ្រីគណបក្សទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រើសើរទៅតាមការដឹកនាំចង្អុលបង្ហាញរបស់ប្រធានគណបក្សប៉ុណ្ណោះ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចឱ្យក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសាធារការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាប្រឡាយ និងលូនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ។ នេះជាកាដូដ៏ធំមួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា សាមគ្គីភាពផ្ទៃក្នុងរបស់បក្សគឺជារឿងសំខាន់ណាស់ ដូច្នេះត្រូវសាមគ្គីភាពគ្នាឱ្យកាន់តែល្អប្រសើរ។ ចំណែកប្រាក់រង្វាន់របស់បក្សក៏ជារឿងសំខាន់ខ្លាំងដែរ ដែលត្រូវយកថវិកានេះទៅប្រើប្រាស់ឱ្យចំគោលដៅ។ យើងពិតជាមានសំណាងណាស់ដែលមានថ្នាក់ដឹកនាំដ៏ល្អបំផុត នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ខណៈប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជានិងថៃ បើមិនមានថ្នាក់ដឹកនាំល្អបែបនេះទេ កម្ពុជាមិនដឹងថាទៅជាយ៉ាងណានោះទេ។ កម្ពុជាស្អប់សង្រ្គាម តែកម្ពុជាក៏មិនខ្លាចសង្គ្រាមដែរ មិនអាចឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរហូតមក៕







-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា